អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកដោយខុសច្បាប់

2024/04/18 11:29:08 am        64

យោធាអ៊ុយក្រែន កំពុងធ្វើសមយុទ្ធអាវុធគីមី ខណៈក្រុមនេះនិយាយថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់ដោយខុសច្បាប់នៃភ្នាក់ងារបង្ក្រាបកុបកម្មនៅសមរភូមិមុខ ដើម្បីបោសសម្អាតលេណដ្ឋាន។

ទាហានថ្មើរជើងម្នាក់ និយាយថា យានដ្រូនមួយគ្រឿង បានទម្លាក់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែកមកលើលេណដ្ឋានរបស់លោកនៅសមរភូមិភាគខាងកើត ប៉ុន្តែលោកមិនបានរងគ្រោះខ្លាំងពីគ្រាប់បែកនោះទេ ព្រោះលោកបានពាក់របាំងការពារឧស្ម័នយ៉ាងឆាប់រហ័ស។

វាមិនគ្រោះថ្នាក់ទេ ប៉ុន្តែវារំខាននិងធ្វើឲ្យយើងដួល។ វាធ្វើឱ្យមានការលំបាកក្នុងការអនុវត្តភារកិច្ចរបស់យើងនៅពេលដែលយើងបានស្រូបឧស្ម័នបង្ហៀរទេកភ្នែក។ រយៈពេលជាងពីរឆ្នាំ ចាប់តាំងពីការវាយលុកពេញលេញរបស់ខ្លួន កងកម្លាំងរុស្ស៊ី កំពុងរុលចូលទៅមុខបន្តិចម្តងៗ។

ទីក្រុងគីវ បានកត់ត្រាការប្រើប្រាស់ភ្នាក់ងារបង្ក្រាបកុបកម្មប្រហែល៩០០នាក់ដោយប្រទេសរុស្ស៊ីក្នុង រយៈពេលប្រាំមួយខែកន្លងទៅនេះ ចំនួននេះកើនឡើងជារៀងរាល់ខែ នេះបើយោងតាមលោក សឺហ៊ី ប៉ាកខុំម៉ូវ(Serhii Pakhomov) ប្រធានស្តីទីនៃកងកម្លាំងការពារអាវុធបរមាណូ ជីវសាស្ត្រ និងអាវុធគីមីរបស់អ៊ុយក្រែន។

លោកនិយាយថា ទាហាន ៥០០នាក់ ត្រូវការ ការថែទាំសុខភាពបន្ទាប់ពីរងផលប៉ះពាល់ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ បន្ទាប់ពីថប់ដង្ហើមដោយសារតែឧស្ម័នបង្ហៀរទឹកភ្នែក។

អនុសញ្ញាអាវុធគីមីអន្តរជាតិ បានហាមប្រាមការប្រើប្រាស់ភ្នាក់ងារដូចជាឧស្ម័នបង្ហៀរទឹកភ្នែក នៅលើសមរភូមិ។ ទាំងរុស្ស៊ី និងអ៊ុយក្រែនគឺជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះ។

លោក Lennie Phillips គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកអាវុធគីមីនៅវិទ្យាស្ថាន Royal United Services ក្នុងប្រទេសអង់គ្លេស និយាយថា ការប្រើប្រាស់ភ្នាក់ងារនេះត្រូវបានផ្សព្វផ្សាយនៅលើទូរទស្សន៍រុស្ស៊ី។

អត្ថបទដែលទាក់ទង

នគរបាលញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ខណៈបាតុកម្មគាំទ្រប៉ាឡេស្ទីនកាន់តែតានតឹង
2024/05/01 10:49:20 am        1
និស្សិតប៉ាឡេស្ទីន គប់ដុំថ្មលើរថយន្តអ្នកការទូត EU នៅតំបន់ West Bank ជាការតវ៉ាជុំវិញសង្គ្រាម
2024/05/01 10:46:28 am        1
UN ព្រមានថា ការវាយលុកជើងគោករបស់អ៊ីស្រាអែល លើក្រុងរ៉ាហ្វា ខិតកាន់តែកៀក
2024/05/01 10:25:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នគរបាលញូវយ៉ក សម្រុកចូលសាកលវិទ្យាល័យ Columbia ខណៈបាតុកម្មគាំទ្រប៉ាឡេស្ទីនកាន់តែតានតឹង

2024/05/01 10:49:20 am
​និស្សិតប៉ាឡេស្ទីន គប់ដុំថ្មលើរថយន្តអ្នកការទូត EU នៅតំបន់ West Bank ជាការតវ៉ាជុំវិញសង្គ្រាម
2024/05/01 10:46:28 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅក្រុមជ្រុលនិយមថា ករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺ ជាបញ្ហាបច្ចេកទេសមិនមែនទ័ពធ្វើការបះបោរនោះឡើយ
2024/05/01 10:37:00 am
​សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសថា មិនមានការរៃអង្គាសលុយ ឬបង្កើតមូលនិធិ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោឡើយ
2024/05/01 10:32:28 am
​ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពខ្លួនបាន​ពេញលេញ​ស្របទៅតាមច្បាប់ ហើយមានស្ថានភាពល្អជាង​ប្រទេសជិតខាង
2024/05/01 10:30:12 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 02:47:41 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am