ការវាយប្រហារដោយចាក់នឹងកាំបិតនៅព្រះវិហារក្នុងទីក្រុងស៊ីដនី៖ បព្វជិតអូស្ត្រាលីអភ័យទោស​ឲ្យអ្នកវាយប្រហារ

2024/04/18 08:23:35 pm        113

បព្វជិតម្នាក់ដែលត្រូវបានគេចាក់នៅព្រះវិហារក្នុងក្រុងស៊ីដនី កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួន«បានជាសះស្បើយយ៉ាងឆាប់រហ័ស» និងអភ័យទោសឲ្យអ្នកវាយប្រហារ ដែលគេត្រូវចោទប្រកាន់។

ក្នុងសារជាសំឡេង បព្វជិត ម៉ា ម៉ារី អេម៉ានុយអែល ក៏បានអំពាវនាវឲ្យសហគមន៍នេះ រក្សាភាពស្ងប់ ស្ងាត់។

នគរបាល បាននិយាយថា ការវាយប្រហារដែលត្រូវបានផ្សាយផ្ទាល់ និងធ្វើឲ្យមនុស្ស៤នាក់រ ងរបួស គឺជាអំពើភេរវកម្មដែលបង្កឡើងដោយហេតុផលសាសនា។

ការវាយប្រហារនេះ បានបង្កឲ្យមានកុបកម្មមួយ នៅខាងក្រៅព្រះវិហារ The Good Shepherd ជាកន្លែងដែលក្រុមអ្នកគាំទ្រដែលខឹងសម្បារបស់បព្វជិតរូបនេះ បានប្រមូលផ្តុំគ្នា។

ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ ដែលរងរបួសផងដែរ ត្រូវបានចាប់ខ្លួន ជុំវិញហេតុការណ៍នេះ ប៉ុន្តែមិនត្រូវបានចោទប្រកាន់ពីបទល្មើសអ្វីឡើយ។ អាជ្ញាធរ បានបដិសេធមិនបញ្ជាក់អំពីជំនឿដែលគេសង្ស័យរបស់ក្មេងប្រុសនេះទេ។

កាលពីដើមសប្តាហ៍នេះ ប្រធានអង្គការស៊ើបការណ៍សន្តិសុខអូស្ត្រាលី លោក Mike Burgess បាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតវីដេអូដែលចាប់បានជនសង្ស័យដែលកំពុងស្រែក ជាភាសាអារ៉ាប់ និងសំដៅលើ «បព្វជិតរូបនេះ»។

នៅក្នុងវីដេអូឃ្លីបរយៈពេល ៤នាទីរបស់បព្វជិត អេម៉ានុយអែល ដែលចេញផ្សាយដោយព្រះវិហារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោកនិយាយថា លោកបានអភ័យទោសឲ្យ«អ្នកណាដែលបានធ្វើទង្វើនេះ»។

លោកបាននិយាយថា៖«ហើយខ្ញុំនឹងអធិស្ឋានសម្រាប់អ្នកជានិច្ច ហើយអ្នកណាដែលចាត់អ្នកឲ្យធ្វើដូច្នេះ ខ្ញុំក៏អភ័យទោសឲ្យពួកគេផងដែរ នៅក្នុងព្រះនាមដ៏ខ្លាំងក្លារបស់ព្រះយេស៊ូ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm