ជ័យជម្នះរបស់ក្រុមឧទ្ទាមមីយ៉ាន់ម៉ា លើភូមិព្រំដែន ធ្វើឱ្យរបបសឹកកាន់តែទន់ខ្សោយ

2024/04/18 08:32:42 pm        141

កងកម្លាំងឧទ្ទាមបានដណ្ដើមកាន់កាប់ភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ដែលជាប៉ុស្តិ៍ពាណិជ្ជកម្មដ៏សំខាន់មួយក្នុងសហភាពមីយ៉ាន់ម៉ា ពីរបបសឹកដែលកំពុងកាន់អំណាច កាលពីសប្តាហ៍មុន ដោយផ្តល់នូវការមើលឃើញនៃសក្ដានុពលថ្មីនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលរបបយោធាកំពុងរងការខាតបង់ក្នុងសមរភូមិ និងកាន់តែទន់ខ្សោយថែមទៀត។

អ្នកយកព័ត៌មានរបស់រ៉យទ័រ បានមើលឃើញទិដ្ឋភាពដ៏ខ្ទេចខ្ទីនៅជាយភូមិព្រំដែន ជាទីនៃការប្រយុទ្ធគ្នាខ្លាំងបំផុត លំនៅឋានត្រូវបោះបង់ចោល អគារខូចខាតដោយគ្រាប់កាំភ្លើង ស្ថានីយ៍ប្រេងឥន្ធនៈរងការបំផ្ទុះ និងរចនាសម្ព័ន្ធបាក់បែកដោយការវាយប្រហារតាមអាកាស។

ពួកឧទ្ទាមដែលបានប្រយុទ្ធនឹងកងទ័ពរដ្ឋាភិបាលនៅ មីយ៉ាវ៉ាឌី បានពណ៌នាអំពីយោធា ដែលកំពុងអស់ឆន្ទៈក្នុងការប្រយុទ្ធ។ ការដួលរលំនៃទីក្រុង មីយ៉ាវ៉ាឌី មានន័យថាច្រកព្រំដែនគោកដ៏សំខាន់បំផុតចំនួនពីររបស់មីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងដៃក្រុមតស៊ូ បន្ទាប់ពីពួកឧទ្ទាមកាលពីឆ្នាំមុនបានដណ្ដើមកាន់កាប់ភូមិ ម៉ូស (Muse) នៅជិតព្រំដែនចិន។

ជោគជ័យរបស់ពួកឧទ្ទាម ឥឡូវនេះបានកាត់ផ្តាច់របបយោធាដែលកំពុងជាប់គាំងលើបញ្ហាសាច់ប្រាក់ ពីព្រំដែនដីគោកសំខាន់ៗរបស់ប្រទេសស្ទើរតែទាំងអស់ ខណៈសេដ្ឋកិច្ចកំពុងធ្លាក់ចុះ និងភាពក្រីក្រកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ២០១៧ នេះបើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។ បញ្ហានេះធ្វើឱ្យរបបយោធា ដែលបានបរាជ័យក្នុងការវាយលុករបស់ពួកឧទ្ទាមធំៗចាប់តាំងពីខែតុលាមក ស្ថិតក្នុងភាពទន់ខ្សោយបំផុត៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm