ប្រធានគណៈកម្មាធិការជាតិអេស្តាប់ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អមដំណើរ សម្តេចធិបតី ហ៊ុនម៉ាណែតថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP នៅទីក្រុងបាងកក ប្រទេសថៃ

2024/04/18 09:57:24 pm        65

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអេស្តាប់ នាថ្ងៃទី១៨មេសានេះបានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ជាមួយនឹងការចូលរួមអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ថ្លែងសុន្ទរកថាពិសេសនៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្តាប់ តំណាងរាជ រដ្ឋាភិបាលកម្ពុជា នឹងបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួង ចូលរួមនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមមូលបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែ មេសា ឆ្នាំ ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

  ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែមេសា២០២៤ស្អែកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំប្រតិភូនាំមុខមកពីក្រសួងការបរទេសនិង សហប្រតិ បត្តិការអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅព្រះ រាជា ណាចក្រថៃ និងគណៈកម្មាធិការជាតិ អេស្តាប់ ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP ដើម្បីត្រៀមរៀបចំទទួលការចូលរួមរបស់សម្តេចធិបតីក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៨០ របស់ UN-ESCAP។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹង ជួបប្រជុំពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Armida Salsiah Alisjahbana ដើម្បីពង្រីកនិងពង្រឹងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និង UN-ESCAP ផងដែរ។បន្ទាប់មកនៅវេលាព្រឹកថ្ងៃទី២២ ខែមេសា ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP និងពេលរសៀលឯកឧត្តមទេសរដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំពេញអង្គរបស់សន្និបាត ក្រោមប្រធានបទ “ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក”។   ប្រភពដដែលបានបន្តថា នៅរសៀលថ្ងៃទី២៣ ខែមេសាខាងមុខ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំនៃបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ជាមួយគ្នានេះផងដែរ ក្នុង នាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) សម្រាប់ឆ្នាំ ២០២៤ តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងជួបប្រជុំទ្វេភាគីជាមួយប្រតិភូនៃបណ្តាប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក និងប្រទេសមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយអំពីភាពជាប្រធានអនុសញ្ញា អូតាវ៉ាឆ្នាំ ២០២៤របស់កម្ពុជា ភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងការធ្វើសាកលភាវូនីយកម្មនៃអនុសញ្ញាអូតាវ៉ា៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm