ឯកឧត្តម ប៉ែន បូណា៖ ពិធីបុណ្យចូលឆ្នាំថ្មីបង្ហាញពីទំនុកចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំង​របស់ប្រជាពលរដ្ឋខ្មែរ

2024/04/18 10:58:39 pm        136

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​បង្ហាញ​ពី​ទំនុក​ចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះសុខសន្ដិភាព និង​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល។ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រយៈពេល ៤ថ្ងៃ ​គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បានទទួល​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​លើស​លប់មិនធ្លាប់មានកាលពីពេលមុន ក្នុងនោះក្រៅពី​ពលរដ្ឋខ្មែរ​ក៏​មាន​ដែរ​ភ្ញៀវ​ទេសចរ​បរទេសរាប់សែននាក់បានចូលរួមសប្បាយរីករាយផងដែរ។

ឯកឧត្តម ប៉ែន បូណា ថ្លែងថា ពិតណាស់ សុខសន្តិភាព ស្ថិរភាព​នយោបាយ​ក៏​ដូ​ច​ជា​កា​រ​ស្ទុះ​ងើប​ឡើង​វិញ នៃកំណើនសេដ្ឋកិច្ចកម្ពុជា បូកផ្សំនឹងការរៀបចំ​បាន​ល្អ​របស់​រដ្ឋបាល​រាជ​ធានី​ខេត្ត​នីមួយ​ៗ​ គឺជាហេតុផលដ៏សំខាន់ដែលជំរុញឱ្យប្រជាពលរដ្ឋចូលរួម និងសប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ប្រកប​ដោយ​ទំនុក​ចិត្ត និងភាពកក់ក្តៅដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ជាង​ពេល​ណាៗ​ទាំង​អស់​ពី​ថ្នាក់​ដឹក​នាំ​របស់ខ្លួន។

ឯកឧត្តមថ្លែងថា កម្ពុជាមាននាយករដ្ឋមន្ត្រីថ្មីវ័យក្មេងដែលពោរពេញដោយថាមពល និង​សមត្ថភាព​ខ្ពស់ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ដឹក​នាំ​ប្រទេស​ដ៏​ជា​ទី​សង្ឃឹម​។ រីឯនៅម្ខាង​ទៀត​កម្ពុជា​ក៏​មាន​អ្នក​នយោបាយ​ជើងចាស់​ដែល​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​គ្មានគូប្រៀប គឺសម្តេចតេជោ ហ៊ុន សែន ជាបិតា​ស្ថាបនិក​ និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះ ឈ្នះ ​ដែ​លនាំមកនូវសន្តិភាព និងការអភិវឌ្ឍគ្រប់បែបយ៉ាងសម្រាប់កម្ពុជា ហើយដែល​ទើប​តែ​ក្លាយ​ជា​ប្រធានព្រឹទ្ធសភានីតិកាលទី៥កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ប៉ែន បូណា លើកឡើងថា ការចូលរួមសាទរ​អំណរ​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ដ៏​សប្បាយ​រីក​រាយ​នា​ពេល​នេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែបានកើតឡើងដោយសារទំនុកចិត្ត និងភាពកក់ក្តៅ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ថ្នាក់​ដឹកនាំ​ក៏​ដូច​ជា​ចំពោះ​អនាគត​ប្រទេសជាតិ​ដែល​ជា​ក្ដី​សង្ឃឹម​លើស​ពី​ពេល​ណាៗ​ទាំងអស់។ ហើយចំនួនទេសចរ​ក្នុង​ស្រុក​ដ៏​ច្រើន​លើសលប់​នេះ​ក៏​ជាសារ​បញ្ជាក់​អំពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេសចំពោះ​ឥស្សរជន​នយោបាយដ៏ខ្លាំងពូកែទាំងពីររូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជា​ប្រទេស​ដែលមានចំណូលខ្ពស់៕ អត្ថបទ៖វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        80
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        50
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm