អ្នកតំណាងអចិន្រ្ទៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ក្នុងតំបន់ហ្កាហ្សានិងអនុវត្ដន៍ពេញលេញនូវសេចក្ដីសម្រេចលេខ២៧២៨នៅឯកិច្ចពិភាក្សាទូទៅរបស់ក្រុមប្រឹក្សាសន្ដិសុខស្ដីពីតួនាទីយុវជននៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាផ្នែកសន្ដិសុខក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃពុធកន្លងទៅនេះ។
លោកហ្វូ កុង (Fu Cong) អ្នកតំណាងចិនបាននិយាយថា ជម្លោះក្នុងតំបន់ហ្កាហ្សាគឺជាបញ្ហាប្រឈមបន្ទាន់បំផុតនៅជុំវិញតំបន់សមុទ្រមេឌីទែរណេ។ លោកបន្ដថា ជម្លោះកន្លះឆ្នាំមកនេះ បានឆក់យកជីវិតមនុស្ស ជាង៣៤.០០០នាក់ និងយុវជនច្រើនរាប់មិនអស់ ត្រូវបានកប់នៅក្រោមកម្ទេចថ្មបាក់បែកឬ អស់កម្លាំងចិត្ដក្នុងភាពសោកសៅដោយសារតែបាត់បង់ក្រុមគ្រួសារ។
លោកបន្ដថា យុវជនអាចក្លាយជាគ្រូបង្រៀន វេជ្ជបណ្ឌិត ឬវិស្វករ ឬបំរើជាសសរទ្រូងរបស់សង្គមជាតិ ប៉ុន្ដែសង្រ្គាមបាននាំជីវិតរបស់ពួកគេអោយឃ្លាតឆ្ងាយ ដោយបានបំផ្លាញមាតុភូមិរបស់ពួកគេ និងបំផ្លាញ ក្ដីសង្ឃឹមរបស់គេសំរាប់អនាគត។
ការជួយជួយសង្គ្រោះអ្នកជំនាន់ក្រោយពីឱ្យឆ្លងផុតពីការឈឺចាប់ដោយសង្រ្គាមគឺជាការកងសាងបេសកកម្មដ៏មានសារ:សំខាន់មួយក្នុងចំណោមបេសកកម្មសំខាន់ជាច្រើនរបស់អង្គការសហប្រជាជាតិ និងជួយស្ដារអោយមានសន្ដិភាពសំរាប់យុវជនក្នុងតំបន់ហ្កាហ្សា គឺជាការទទួលខុសត្រូវមួយរបស់ក្រុមប្រឹក្សាសន្ដិសុខ។