បឹងកេត​ប៉ះ​ក្រុម​ជើងឯក Pre-Season នគរបាល​ជាតិ​បង្គ្រប់​សប្ដាហ៍​ទី​១០ រសៀល​នេះ​

2021/07/27 05:16:41 pm        98

​បាល់ទាត់៖ ក្រុម​ការពារ​តំណែង​ជើង​ឯក​បឹងកេត នឹង​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ជើងឯក​ពានរង្វាន់ Cambodia Airways Cup 2021 គឺ​ក្រុម​នគរបាល​ជាតិ​នា​វេលា​ម៉ោង ៣៖៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែ​កក្កដា​នេះ​ក្នុង​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១០ នៃ​លី​គ​កំពូល​កម្ពុជា​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​។​

​នេះ​គឺជា​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ សម្រាប់​អ្នកគាំទ្រ ដ្បិត​កាលពី​ជួប​គ្នា​ក្នុង​ពាន Pre-Season មុន​បើក​រដូវ​កាល​ថ្មី ក្រុម​នគរបាល​ជាតិធ្លាប់បាន​យកឈ្នះ​ក្រុម​នាគ​ខៀវ ២-១ ម្ដង​រួចមក​ហើយនៅលើ​ទឹកដី​ក្រុម​បឹងកេត។ ប៉ុន្ដែ​បើ​និយាយ​ពី​ប្រវត្តិ​ជួបគ្នា​ក្នុង​លី​គ ៥​លើកចុងក្រោយ​វិញ នគរបាលជាតិមិន​ធ្លាប់​ឈ្នះ ឬ​ស្មើ​បឹងកេត​ម្ដង​ឡើយ។​ ​យ៉ាងណាមិញ​ក្រឡេក​មក​មើល​លទ្ធផលក្នុង​រដូវ​កាល​ថ្មី​នេះ​វិញ ៥​ប្រកួត​របស់​ក្រុម​នគរបាលជាតិទើប​រកបាន ១​ពិន្ទុ​ប៉ុណ្ណោះដែល​រកបាន​ពី​ការប្រកួត​ស្មើ​ក្រុម​វិសាខា។ រីឯ​ក្រុម​បឹងកេតកំពុង​ឈរ​លេខ​៦ និង​មាន ១៥​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៨​ប្រកួត​ឈ្នះ​៥ និង​ចាញ់៣។ ដូច្នេះ​ការប្រកួត​រសៀល​នេះគឹជា​ជំនួប​ដ៏​សំខាន់​របស់​ក្រុម​ទាំងពីរ។​

​សម្រាប់​ក្រុម​បឹងកេត​គឺ​ត្រូវការ ៣​ពិន្ទុ​ដាច់ខាតដើម្បី​ពង្រឹង​ឱកាស​ការពារ​តំណែង​ជើងឯក​របស់ខ្លួន ស្រប​ពេល​ពួកគេកំពុង​ប្រដេញ​ក្រុម​កំពូល​តារាង ៥​ពិន្ទុ និង​ប្រដេញ​ក្រុម​លេខ​២ និង​លេខ​៣ ចំនួន ៤​ពិន្ទុ​ពីក្រោយ។ ចំណែក​ក្រុម​នគរបាល​ជាតិ​វិញ​ក៏​ត្រូវ​ការ​ឈ្នះ​ដូចគ្នា ដើម្បី​គេច​ចេញ​ពី​តំបន់​គ្រោះ​ថ្នាក់ដែល​ប្រឈមមុខ​នឹង​ការ​កាត់ចេញ ប្រសិនបើ​ពួកគេ​ធ្វើ​ពុំ​បាន​ល្អ។ សូម​បញ្ជាក់​ថា ការប្រកួត​នេះ​ក៏​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm