អ្នកភូមិរុស្ស៊ីបានធ្វើទំនប់ទឹកដោយខ្លួនឯង ដើម្បីការពារលំនៅឋានរបស់ពួកគេពីទឹកជំនន់

2024/04/19 12:20:00 am        28

ខណ:ដែលទឹកជំនន់បានជន់លិចមួយភាគធំនៃប្រទេសរុស្ស៊ីភាគកណ្ដាលនោះ អ្នកស្រុកភូមិមួយ បានផ្គើននឹងការផ្ដល់យោបល់ឱ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ និងបានចាប់ផ្ដើមធ្វើទំនប់ទឹកមួយដោយខ្លួនឯង។

អ៊ីវ៉ាន់ ឈើណូម៉ូរេត (Ivan Chernomorets) ជាអ្នកស្រុកនៃភូមិប៉េរ៉ូស្គី (Perosky)ជិតក្រុង អូរិនប៊ើគ(Orenburg) បាននិយាយថា បន្ទាប់ពីជម្លៀសកុមារ និងមនុស្សចាស់ កាលពីសប្ដាហ៍មុនមក អ្នកស្រុក១ក្រុម មានគ្នា ពី២០ទៅ៣០នាក់បានចាប់ផ្ដើមសាងសង់ជញ្ជាំងដី ដែលលាតសន្ធឹងប្រវែង១.៤៤០ម៉ែត ។

លោកឈើណូម៉ូរេត បានប្រាប់អ្នកសារព័ត៌មានReutersថា បន្ទាប់ពីទឹកចាប់ផ្ដើមហក់ឡើង យើងដឹងថា យើងមិនអាចទប់បានដោយខ្លួនឯងតែម្នាក់ឡើយ ហើយយើងបានចាប់ផ្ដើមជួលឧបករណ៍កាយដី។ ត្រង់ចំណុចនេះ ទឹកបានឡើងប្រមាណជា១ម៉ែតក្នុងរយ:ពេល២ថ្ងៃ។

លោកបាននិយាយថា អ្នកភូមិផ្សេងទៀត បានឆ្លៀតពេលសម្រាកពីការងារមកចូលរួមលើកទំនប់ ដោយសកម្មភាពកើនឡើងខ្ពស់នៅសប្ដាហ៍ចុងក្រោយនេះ មានមនុស្សប្រមាណ២០០នាក់ បានមកចូលរួមធ្វើការ២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងអ្នកស្រុកផ្សេងទៀត ដែលផ្ដល់អាហារអោយ។

អ្នកស្រុកបាននិយាយថា ការលើកទំនប់នេះ បានរារាំងទឹកជំនន់ពីការហ៊ុមព័ទ្ធក្នុងតំបន់ធំមួយ ដែលមានលំនៅឋាន អាគារផ្ទះល្វែង សាលាមត្តេយ្យ និងមណ្ឌលវេជ្ជសាស្ត្រមួយ។

តំបន់អ៊ូរ៉ល់(Urals)របស់រុស្ស៊ី និងភាគខាងជើងប្រទេសកាហ្សាក់ស្ថាន កំពុងជួបប្រទះគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណ:ដែល ព្រឹល១ភាគធំបានរលាយភ្លាមៗ ហើយភ្លៀងខ្លាំងបានធ្លាក់មកលើដីដែលបង្កអោយមានទឹកជំនន់រួចទៅហើយនៅមុនរដូវរងាចូលមកដល់។

អភិបាលតំន់អូរិនប៊ើគ(Orenburg)លោក ដេនីស ប៉ាសលើ (Denis Pasler) បាននិយាយកាលពីថ្ងៃពុធថា ក្រសួងគ្រាអាសន្នកោតសសើរចំពោះ ការរៀបចំដែលមានកម្រិតខ្ពស់ពីការងារបន្ថយទឹកជំនន់ក្នុង

តំបន់។ លោកប៉ាសលើបន្ដថា កិច្ចប្រឹងប្រែងសំអាតនៅតែបន្ដធ្វើ ហើយការសងការខូចខាតនឹងត្រូវផ្ដល់អោយប្រជាជនដែលទទួលរងគ្រោះ៕



អត្ថបទដែលទាក់ទង

ក្រុមឃ្លាំមើលអ៊ីស្រាអែល អំពាវនាវឱ្យថ្នាក់ដឹកនាំសហការក្នុងការស៊ើបអង្កេតលើហេតុការណ៍ថ្ងៃ៧ តុលា
2024/05/02 03:48:09 pm        1
ពលរដ្ឋជនបទនៅសហរដ្ឋអាមេរិក ប្រឈមហានិភ័យនៃការស្លាប់មុនអាយុខ្ពស់ជាងអ្នកទីក្រុង
2024/05/02 03:43:12 pm        1
អាមេរិកពិចារណាទទួលយកជនជាតិប៉ាឡេស្ទីនមួយចំនួន ជាជនភៀសខ្លួន ចំពេលមានសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស
2024/05/02 01:30:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូនផ្សោតកើតថ្មីទី៨នៅដើមឆ្នាំនេះ បានបង្ហាញខ្លួននៅអន្លង់កាំពី ក្នុងខេត្តក្រចេះ

2024/05/02 03:51:05 pm
​ក្រុមឃ្លាំមើលអ៊ីស្រាអែល អំពាវនាវឱ្យថ្នាក់ដឹកនាំសហការក្នុងការស៊ើបអង្កេតលើហេតុការណ៍ថ្ងៃ៧ តុលា
2024/05/02 03:48:09 pm
​ពលរដ្ឋជនបទនៅសហរដ្ឋអាមេរិក ប្រឈមហានិភ័យនៃការស្លាប់មុនអាយុខ្ពស់ជាងអ្នកទីក្រុង
2024/05/02 03:43:12 pm
​ពលរដ្ឋជាង ២១ម៉ឺននាក់ ចុះឈ្មោះជាសមាជិករបបសន្តិសុខផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត
2024/05/02 03:25:09 pm
​បេក្ខជនជាង៣ម៉ឺននាក់ចូលរួមប្រឡងធ្វើជាគ្រូបង្រៀនអនុវិទ្យាល័យ
2024/05/02 03:22:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am