នាយករដ្ឋមន្ត្រីអ៊ុយក្រែន ព្រមានពីការផ្ទុះសង្រ្គាមលោកលើកទី៣ បើរុស្ស៊ី ឈ្នះសង្រ្គាម

2024/04/19 02:40:53 pm        403

លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រាប់សារព័ត៌មាន BBC ថានឹងមានការផ្ទុះសង្រ្គាមលោកលើកទី៣ ប្រសិនបើអ៊ុយក្រែន ចាញ់សង្គ្រាមជាមួយរុស្ស៊ី ខណៈលោកបានជំរុញដល់សភាអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយបរទេសដែលបានជាប់គាំងជាយូរមកហើយសម្រាប់ជួយដល់ប្រទេសរបស់លោក។

លោក ដេនីស ស្មីហាល (Denys Shmyhal) បានបង្ហាញសុទិដ្ឋិនិយម ឬការជឿជាក់យ៉ាងប្រុងប្រយ័ត្នថា ក្រុមតំណាងរាស្ត្រអាមេរិក នឹងអនុម័តវិធានការពោពេញដោយការប្រកួតប្រជែងយ៉ាងក្ដៅគគុក ដែលមានចំណែកសម្រាប់អ៊ុយក្រែន ចំនួន៦១ពាន់លានដុល្លារអាមេរិក ។

សភាអាមេរិក គ្រោងបោះឆ្នោតសអនុម័តកញ្ចប់ថវិកាជំនួយនេះនៅថ្ងៃសៅរ៍សប្ដាហ៍នេះ ។

ថ្លែងទៅកាន់ទូរទស្សន៍ BBC នៅក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធ សប្ដាហ៍នេះដែរ លោកស្មីហាល បាននិយាយដល់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិក ថាយើងត្រូវការលុយនេះខ្លាំងណាស់ យើងត្រូវការមិនមែនថ្ងៃម្សិលមិញ ហើយក៏មិនមែនថ្ងៃស្អែកដែរ គឺថ្ងៃនេះ ។

លោកបន្ថែមថា បើយើងមិនទទួលបានការការពារទេ អ៊ុយក្រែន នឹងដួល ដូច្នេះពិភពលោកទាំងមូល និង ប្រព័ន្ធសន្តិសុខសកលនឹងត្រូវបានបំផ្លាញ ហើយពិភពលោកទាំងមូលចាំបាច់ត្រូវស្វែងរកប្រព័ន្ធសន្តិសុខថ្មី។

ហើយបើនឹងមានជម្លោះកាន់តែច្រើន ភាគច្រើនជាប្រភេទជម្លោះបែបនេះ ទីបញ្ចប់អាចនឹងនាំមានសង្រ្គាមលោកលើកទី៣។

នេះមិនមែនជាលើកដំបូងទេ ដែលអ៊ុយក្រែន បានចេញការព្រមានអាសន្នបែបនេះអំពីផលវិបាកនៃការចាញ់សង្រ្គាមដ៏អូសបន្លាយនេះ។

កាលពីឆ្នាំមុន លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា បើរុស្ស៊ី ឈ្នះជម្លោះនេះ នោះរុស្ស៊ី អាចនឹងឈ្លានពានប្រទេសប៉ូឡូញមួយទៀត ដែលនឹងនាំឲ្យផ្ទុះសង្រ្គាមលោកលើកទី៣៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        48
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        37
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm