អ្នកស្រាវជ្រាវនិយាយថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងលិចលង់

2024/04/19 04:41:31 pm        280

យោងតាមការសិក្សាទិន្នន័យផ្កាយរណបទូទាំងប្រទេសចិន ចេញផ្សាយនៅថ្ងៃសុក្រ (១៩ មេសា) នេះបានឱ្យដឹងថា ជិតពាក់កណ្តាលនៃទីក្រុងធំៗរបស់ប្រទេសចិន កំពុងទទួលរងនូវកម្រិត «ពីមធ្យមទៅធ្ងន់ធ្ងរ» នៃការស្រុតចុះនៃដី ឬតំបន់ទំនាបលិចទឹក ដែលធ្វើអោយមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យទឹកជំនន់ ជាពិសេសនៅពេលដែលកម្ពស់ទឹកសមុទ្រកំពុងកើនឡើង។

ក្រុមអ្នកនិពន្ធនៃអត្ថបទស្រាវជ្រាវដែលត្រូវបានបោះពុម្ពដោយទិនានុប្បវត្តិវិទ្យាសាស្រ្ត បានរកឃើញថា ៤៥ ភាគរយនៃទឹកដីក្នុងតំបន់ទីក្រុងរបស់ប្រទេសចិន បានលិចលឿនជាង ៣ មីលីម៉ែត្រក្នុងមួយឆ្នាំ ជាមួយនឹងចំនួន ១៦ ភាគរយកំពុងលិចច្រើនជាង ១០ មីលីម៉ែត្រក្នុងមួយឆ្នាំ ដែលជំរុញដោយការធ្លាក់ចុះនៃនីវ៉ូ ឬស្រទាប់សំណើម និងការកើនឡើងនៃស្ថានទម្ងន់បរិស្ថាន។

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោក អៅ ហ៊្សូរ៉ួយ (Ao Zurui) មកពីសាកលវិទ្យាល័យចិនខាងត្បូង (SCNU) បាននិយាយថា ដោយសារចំនួនប្រជាជននៅទីក្រុងរបស់ប្រទេសចិន លើសកំណត់រួចទៅហើយដែលស្ថិតក្នុងតួលេខ ៩០០ លាននាក់នោះ សូម្បីតែផ្នែកតូចមួយនៃដីទំនាបដែលស្រុតនៅក្នុងប្រទេសចិន ក៏អាចប្រែក្លាយទៅជាការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវិតទីក្រុងដែរ។

បញ្ហាស្រុតដីបានធ្វើឱ្យប្រទេសចិនខាតបង់ច្រើនជាង ៧,៥ ពាន់លានយ័ន (១,០៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ហើយក្នុងសតវត្សរ៍បន្ទាប់ ដីឆ្នេរសមុទ្រជិតមួយភាគបួនអាចទាបជាងកម្រិតទឹកសមុទ្រ ដែលធ្វើឱ្យមនុស្សរាប់រយលាននាក់ប្រឈមនឹងហានិភ័យកាន់តែខ្លាំងនៃទឹកជំនន់៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        25
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm