ប្រទេសអ៊ីរ៉ង់ គំរាមផលិតគ្រាប់បែកនុយក្លេអ៊ែរ

2024/04/19 10:23:14 am        213

ប្រទេសអ៊ីរ៉ង់ បានគំរាមផលិតគ្រាប់បែកនុយក្លេអ៊ែរ ប្រសិនបើខ្លួនត្រូវបានវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារដោយផ្ទាល់ជាលើកដំបូងមិនធ្លាប់មានលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។

ទីក្រុងតេអេរ៉ង់ ក៏បានព្រមានផងដែរថា ខ្លួននឹងវាយលុកទីតាំងបរមាណូរបស់អ៊ីស្រាអែល ប្រសិនបើលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឲ្យវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

រដ្ឋាភិបាលអ៊ីស្រាអែល កំពុងពិចារណាអំពីការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហាររបស់ប្រទេសអ៊ីរ៉ង់ដែលពាក់ព័ន្ធនឹងមីស៊ីល និងយានដ្រូនរាប់រយគ្រឿង ប៉ុន្តែបានបង្កការខូចខាតតិចតួចបំផុត បន្ទាប់ពីភាគច្រើន ត្រូវបានបាញ់ទម្លាក់។

ក្រុមអ្នកជំនាញនិយាយថា ទីក្រុងតេអេរ៉ង់ ដែលស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម គឺខិតទៅជិតការដែលមានគ្រាប់បែកជាងចំណុចណាមួយ នៅក្នុងប្រវត្តិសាស្ត្រ ហើយអាចមានគ្រាប់បែកមួយគ្រាប់ ក្នុងរយៈពេលពី៦ខែ ទៅមួយឆ្នាំ។

របបអ៊ីរ៉ង់ តែងតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងស៊ីវិល។

លោកអាយ៉ាតូឡា អាលី ខាមីណេ ( Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានចេញច្បាប់ប្រឆាំងការផលិតអាវុធនុយក្លេអ៊ែរ។

ប៉ុន្តែលោកឧត្តមសេនីយ៍ទោ អាម៉េដ ហាកតាឡាប (Ahmad Haghtalab) មេបញ្ជាការកងឆ្មាំបដិវត្តន៍ ឥ ស្លាម (IRGC) ទទួលបន្ទុកសន្តិសុខនុយក្លេអ៊ែរ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាចនឹងមានការផ្លាស់ប្តូរ ប្រសិនបើអ៊ីរ៉ង់ ត្រូវបានវាយប្រហារពីអ៊ីស្រាអែលនោះ។

លោកបានបញ្ជាក់ថា៖«ការពិនិត្យឡើងវិញអំពីនយោបាយ និងកម្មវិធីនុយក្លេអ៊ែររបស់យើង ក៏ដូចជាការពិចារណាដែលទាក់ទងគ្នាពីមុននោះ គឺអាចធ្វើទៅបានទាំងស្រុង»។

អត្ថបទដែលទាក់ទង

[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា
2025/08/05 08:42:36 pm        2
ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
2025/08/05 08:03:03 pm        1
លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
2025/08/05 08:02:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] មនុស្ស ៤នាក់ស្លាប់ និង ៥០នាក់បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហុកវាយប្រហារទីក្រុងតំបន់ហិម៉ាឡៃ ប្រទេសឥណ្ឌា

2025/08/05 08:42:36 pm
​អំណោយសប្បុរសធម៌ជាច្រើនរបស់សហជីព និងកម្មកររោងចក្រ បានផ្តល់ជូនជនភៀសសឹកនៅខេត្តព្រះវិហារ
2025/08/05 08:13:57 pm
​ស៊ុយអែត ន័រវែស និងដាណឺម៉ាក ផ្តល់ ៤៨៦លានដុល្លារ ដល់គម្រោងរបស់ណាតូ ដើម្បីបញ្ជូនអាវុធអាមេរិកទៅអ៊ុយក្រែន
2025/08/05 08:03:03 pm
​លោក Netanyahu ៖ វាចាំបាច់ត្រូវបញ្ចប់គោលបំណងសង្រ្គាមហ្កាហ្សា
2025/08/05 08:02:05 pm
​UNICEF៖ ការកាត់បន្ថយមូលនិធិ ធ្វើឲ្យកុមារស៊ូដង់ធ្លាក់ទៅកៀកកម្រិតគ្រោះថ្នាក់សង្គ្រោះមិនបាន
2025/08/05 07:59:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/05 08:39:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/03 05:20:20 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/05 02:27:15 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am