សម្តេចធិបតី៖ សាកលវិទ្យាល័យការពារជាតិមិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀននោះទេ គឺត្រូវប្រែខ្លួនទៅជាកន្លែងស្រាវជ្រាវបន្ថែម

2024/04/19 10:40:10 am        80

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិ មិនត្រឹមតែមានតួនាទីបង្ហាត់បង្រៀន និងបណ្តុះបណ្តាលដល់កងទ័ពប៉ុណ្ណោះទេ គឺត្រូវតែប្រែខ្លួន ទៅជាកន្លែងស្រាវជ្រាវ និងបង្កើតនូវអ្វីដែលថ្មីបន្ថែមទៀតសម្រាប់យោធា ឲ្យស្របទៅនឹងបរិបទទៅ នឹងពិភពលោក ដែលកំពុងមានការប្រែប្រួល និងកើតឡើងជាបន្តបន្ទាប់នោះ។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សាកលវិទ្យាល័យការពារជាតិមានកិច្ចការធំ​គឺ​បណ្តុះបណ្តាល​កម្រិតយុទ្ធ សាស្រ្តការពារជាតិហើយប្រទេសដទៃនៅលើពិភពលោក គេបានចាត់ទុកថា សាកលវិទ្យាល័យ​ការពារជាតិ ​ជាកន្លែងបណ្តុំយុទ្ធសាស្រ្តយោធា,យុទ្ធសាស្រ្តសន្តិសុខជាតិ ដូច្នេះសាកលវិទ្យាល័យនេះត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនបន្ថែមលើគ្រប់ជំនាញទាំងអស់។

ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានជំរុញឲ្យសាកលវិទ្យាល័យការពារជាតិ ក៏ដូចជាសាលាហ្វឹកហ្វឺននានា​ក្នុងវិស័យការពារជាតិ ​ត្រូវតែពង្រឹងសមត្ថភាពគ្រប់ទាំងអស់ ដោយ​ក្នុងនោះត្រូវតែមានគុណវុឌ្ឍិដល់យោធាចារ្យ ដើម្បីឲ្យពួកគាត់ធ្វើការបណ្តុះបណ្តាលកាន់តែខ្ពស់ បន្ថែមទៀតដល់នាយទាហាននាយទាហានរង ​និងពលទាហាន៕អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

និស្សិតអាហារូបករណ៍សិក្សានៅថៃ ប្តេជ្ញានឹងខិតខំយកចំណេះដឹងជួយដល់ការអភិវឌ្ឍសង្គមកម្ពុជា
2025/01/23 06:48:29 pm        1
ក្រុមអាជីវករខេត្តបាត់ដំបងបង្ហាញក្តីរីករាយក្រោយទទួល​ព័ត៌មាននិងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម
2025/01/23 06:45:36 pm        1
ស.ស.យ.ក.នឹងនាំយកទស្សនីយភាពសិល្បៈក្រោមចំណងជើងថា «ជីវិត»ដើម្បីសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ
2025/01/23 06:08:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​​ វិបត្តិកង្វក់បរិយាកាសនៅតំបន់បាល់កង់ គំរាមកំហែងដល់សុខភាពសាធារណជន

2025/01/23 07:32:21 pm
​ការបញ្ជូនជំនួយទៅកាន់ទីក្រុង Rafah តំបន់ហ្កាហ្សា ជួបការយឺតយ៉ាវវដោយសារផ្លូវលំបាក បែកកង់រថយន្ត និងភ្លៀងធ្លាក់
2025/01/23 07:31:41 pm
​មន្រ្តីហ៊ូធី និងពលរដ្ឋក្រុង Sanaa ច្រានចោលការសម្រេចចិត្តរបស់អាមេរិកចាត់ទុកឧទ្ទាមមួយនេះថាជាអង្គការភេរវកម្មបរទេស
2025/01/23 07:30:44 pm
​ក្រុមហ៊ុនថាមពលអ៊ុយក្រែន DTEK មានគម្រោងពង្រីករោងចក្រថាមពលខ្យល់តម្លៃ ៤៧០លានដុល្លារ
2025/01/23 06:56:19 pm
​ចិន៖ ខ្លួននឹងធ្វើការជាមួយហូឡង់ ដើម្បីរក្សាខ្សែច្រវាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព
2025/01/23 06:55:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/22 10:14:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/15 01:07:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/21 01:53:53 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am