ប្រទេសចិន បានបើកផ្លូវអាកាសថ្មីនៅជិតកោះរបស់តៃវ៉ាន់

2024/04/19 11:29:49 am        94

និយតករអាកាសចរណ៍របស់ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រ ១៩ មេសាសប្ដាហ៍នេះថា ខ្លួនបានបើកផ្លូវហោះហើរថ្មីទៅកាន់កោះ ហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou) របស់ចិនជាផ្លូវដែលស្ថិតនៅជិតប្រជុំកោះ គីនមិន (Kinmen) និង កោះម៉ាត់ស៊ូ (Matsu) គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលទំនងជាសកម្មភាពមួយធ្វើឱ្យទីក្រុងតៃប៉ិខឹង។

កោះតៃវ៉ាន់បានបង្ហាញការខឹងសម្បារកាលពីខែមករាកន្លងទៅម្ដងរួចមកហើយ បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរជាឯកតោភាគី ដែលហៅថា M503 នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវថ្មីទៅកាន់កោះហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou)តភ្ជាប់ទៅផ្លូវហោះហើរ M503 ។

ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងចិន ដែលអះអាងសិទ្ធិគ្រប់គ្រងដោយចិនដីគោក ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់កោះនេះទេ ហើយយន្តហោះចម្បាំងរបស់ចិន បច្ចុប្បន្ននេះតែងតែហោះហើរពីលើច្រកសមុទ្រនេះ ទន្ទឹមនឹងទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើក្រុងតៃប៉ិ ឱ្យទទួលយកសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។

ប្រទេសចិនបាននិយាយកាលពីខែមករាថា ខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើតឬអាចនិយាយម្យ៉ាងទៀតបានថា ក្នុងទិសដៅរបស់តៃវ៉ាន់ នៅលើផ្លូវហោះហើរចំនួនពីរ ពីកោះ ហ្ស៊ីអាយមិន(Xiamen)និង កោះហ្វ៊ូចូវ (Fuzhou) ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់បានប្រកាសថាផ្លូវទាំងនោះនឹងដំណើរការនៅពេលណានោះទេ។

ច្បាប់អាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះថា ផ្លូវទាំងនោះឥឡូវនេះកំពុងដំណើរការហើយដោយបន្ថែមថាចាប់ពីថ្ងៃទី ១៦ ខែឧសភា ខ្លួននឹងធ្វើឱ្យមានសុទិដ្ឋិនិយមបន្ថែមទៀត លើដែនអាកាសជុំវិញអាកាសយានដ្ឋានកោះ ហ្វ៊ូចូវ តែពុំបានបញ្ជាក់លម្អិតទេ។ពុំទាន់មានប្រតិកម្មភ្លាមៗទេ ពីរអាជ្ញាធរកោះតៃវ៉ាន់ ដែលធ្លាប់បានចោទចិនពីការគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍៕

អត្ថបទដែលទាក់ទង

លោកស្រី Harris ធ្វើទស្សនកិច្ចនៅរដ្ឋ Florida ខណៈបម្រាមរម្លូតកូន កំណត់ជម្រើសរបស់ស្ត្រី
2024/05/02 01:04:15 pm        1
ទួរគី នឹងចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងអ៊ីស្រាអែល នៅតុលាការពិភពលោក
2024/05/02 01:00:25 pm        1
អារ៉ាប៊ីសាអ៊ូឌីត ជំរុញឲ្យមាន «ផែនការ B» ដែលមិនរាប់បញ្ចូលអ៊ីស្រាអែលក្នុងកិច្ចព្រមព្រៀងសំខាន់ជាមួយអាមេរិក
2024/05/02 12:23:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកស្រី Harris ធ្វើទស្សនកិច្ចនៅរដ្ឋ Florida ខណៈបម្រាមរម្លូតកូន កំណត់ជម្រើសរបស់ស្ត្រី

2024/05/02 01:04:15 pm
​ទួរគី នឹងចូលរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍របស់អាហ្វ្រិកខាងត្បូងប្រឆាំងអ៊ីស្រាអែល នៅតុលាការពិភពលោក
2024/05/02 01:00:25 pm
​សម្ដេចធិបតី ណែនាំដល់ក្រសួងស្ថាប័នទាំងអស់ផ្ដល់បរិយាកាសកក់ក្ដៅដល់អ្នកវិនិយោគនៅកម្ពុជា
2024/05/02 12:55:00 pm
​សម្ដេចធិបតីលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ចូលរួមប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុក
2024/05/02 12:45:41 pm
​សម្ដេចធិបតី៖ រាជរដ្ឋភិបាលតែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
2024/05/02 12:40:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am