សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសហគ្រិន​សង្គមលោក Pierre Tami ចូលជួបសម្ដែងការគួរសម

2024/04/19 12:06:24 pm        57

ភ្នំពេញ៖ នៅថ្ងៃព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត អោយ លោក Pierre Tami (សែន សិលា) ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោក Pierre Tami ត្រូវបានគេស្គាល់ ថាមានឈ្មោះ សែន សិលា ជាឈ្មោះ ភាសាខ្មែរ ផ្ដល់​ដោយ​សម្តេចតេជោ ក្នុងពេលដែលសម្ដេចមានតួនាទីជា នាយករដ្ឋមន្ត្រី ជាការទទួល​ស្គាល់​នូវ​ស្នាដៃ ដែលលោកបានធ្វើជូនកម្ពុជាយើង ហើយបច្ចុប្បន្ន លោក សែន សិលា ជា សហគ្រិន​សង្គម​។

ក្នុងឱកាសនោះ សម្ដេចតេជោ បានស្វាគមន៍ និងសម្ដែងនូវការរីករាយដែលបានជួបលោក សែន សិលា ដែលជាមិត្តភក្ដិចាស់ចាប់តាំងពីឆ្នាំ១៩៩៧មក ដែលការជួបលើកចុងក្រោយគឺនៅ ឆ្នាំ​២០២២ នៅដាវូស ប្រទេសស្វីស ។

លោក សែន សិលា បានគោរពអរគុណ សម្តេចតេជោ ជាអនេក ដែលសម្ដេច បានឆ្លៀត​ពេល​ដ៏​មមារ​ញឹក អនុញ្ញាតអោយ លោកមានកិត្តិយស ចូលជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ លោកបាន​គោរព​អបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវ​បាន​ជាប់​ឆ្នោត​ជា​ប្រធា​នព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជាថ្មីៗនេះ។ រំលឹកពីពេលវេលាដែល លោក សិលា និងកូនស្រី បានជួប​សម្តេច​តេជោ ដំបូងនៅឆ្នាំ១៩៩៧ នៅក្រុងកំពង់សោម លោកបានលើកឡើងថា ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​កត់ត្រា​យ៉ាង​ច្បាស់នូវ ភាពជោគជ័យរបស់សម្តេចតេជោ ក្នុងការកសាងកម្ពុជា ចាប់​តាំង​ទសវត្ស៨០មកឱ្យទទួលបាននូវសន្តិភាពពេញលេញ និង កំពុងស្ថិតនៅក្នុង​សករាជថ្មី​នៃ​ការ​អភិឌ្ឍ​កាន់​តែរីកចម្រើនឥតឈប់ឈរ។

លោក សិលា ពិតជាមានក្តីសប្បាយរីករាយ និងបានគោរពអរគុណ សម្តេចតេជោ ដែលបាន​អនុញ្ញាត​ឱ្យលោកបានបម្រើការងារជូនសម្តេច និងប្រទេសកម្ពុជា ជាពិសេសជួយកុមារកម្ពុជា ដោយ​បានកៀរគរអ្នកវិនិយោគមកកម្ពុជា ក៏ដូចជាការអមដំណើរគណៈប្រតិភូកម្ពុជា ទៅដាវូស ប្រទេស​ស្វីស​ជាច្រើនលើក។

លោក សិលា បានបន្តទៀតថា លោកពិតជាមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយ ថ្នាក់ដឹកនាំ វ័យក្មេង ដូចជា ឯកឧត្ដម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធារណៈ នៅក្នុងវិស័យបដិសណ្ឋាកិច្ច ផលិតកម្មអាហារ ដោយប្រើប្រាស់ វិទ្យាសាស្ត្រ បច្ចេកវិជ្ជា។ លោករីករាយណាស់ដែលឃើញកម្ពុជា បានកសាងធនធានមនុស្ស មាន​យុវជន​វ័យ​ក្មេង​ដឹកនាំ និងនាំមកនូវបច្ចេកវិទ្យា វិទ្យាសាស្ត្រ សម្រាប់ការអភិវឌ្ឍប្រទេស។ នៅ​ពេល​នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា ជាសេដ្ឋកិច្ចដែលផ្អែកលើជំនាញ ដែលនឹងអនុញ្ញាត​ឱ្យ​ឈាន​ទៅ​សម្រេច​គោល​ដៅ ​ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។ ទោះបីជាពេលនេះ មានការផ្ទេរ​ការ​ដឹកនាំ​ទៅ​អ្នក​ជំនាន់ថ្មីក៏ដោយ ក៏វត្តមានរបស់សម្តេចតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅតែមានសារៈសំខាន់សម្រាប់ការអភិឌ្ឍន៍ប្រទេសកម្ពុជា ។ លោក​មាន​បំណង​ចង់​បម្រើ​សម្តេចតេជោ បន្តទៀត និងសូមទទួលនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ម្តេច។

ជាកិច្ចឆ្លើយតបសម្តេចតេជោ បានអរគុណ លោក សិលា ដែលបានរំឮក អំពីអតីតកាលនៃការជួប លោកនិង កូនស្រី នៅ១៩៩៧ នៅកំពង់សោម។ កម្ពុជាបានសន្តិភាព និងស្ថិរភាព​ជាង​២៥​ឆ្នាំ​ហើយ​ គិតចាប់ពីឆ្នាំ១៩៩៨ មក។ កាលពី៨ខែមុន សម្តេចតេជោ បានសម្រេច​ចិត្ត​ផ្ទេរ​ការ​ដឹកនាំ​ទៅ​អ្នក​ជំនាន់ថ្មី ហើយជាលទ្ធផល មរតសន្តិភាពនៅតែមានបន្ត កំណើនសេដ្ឋកិច្ច​ក៏​នៅតែ​មាន​បន្ត​ផង​ដែរ។ គណៈរដ្ឋមន្ត្រីថ្មីធ្វើការយ៉ាងល្អ ដោយរក្សាបាននូវស្ថិរភាព និងកំពុងបន្ត​ជំរុញ​ការ​អភិវឌ្ឍ។

សម្តេចតេជបានគូសបញ្ជាក់ថា កាលពីឆ្នាំ១៩៨៧ សម្តេចបានកំណត់អទិភាព ៤ គឺ « ទឹក ផ្លូវ ភ្លើង មនុស្ស »  បន្ទាប់មក កាលពីជាង១០ឆ្នាំមុននេះ សម្តេចតេជោ ក៏បានប្ដូរដាក់ មនុស្ស មកជាអាទិភាពទី១ វិញ។ រាជរដ្ឋាភិបាលថ្មី បានដាក់មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ជាមុំ បច្ចេក​វិទ្យា និង បានដាក់គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈយុវជនចំនួន ១.៥ លាននាក់ ហើយ​សេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើចំណេះដឹង និងជំនាញ។

សម្តេចតេជោ បានអរគុណ លោក សែន សិលា ដែលបាន​ជួយ​បណ្តុះ​បណ្តាល​ជំនាញ​ខាង​បដិ​សណ្ឋាកិច្ច កន្លងមក និង លើកទឹកចិត្តឱ្យបន្តការបណ្ដុះបណ្ដាលនេះបន្ថែមទៀតទៀត។ ជាចុងក្រោយ សម្តេចតេជោ បានយល់ព្រមស្នើតែងតាំង លោក សែន សីលា ជាទីប្រឹក្សា សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ«ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ»
2024/05/02 07:49:48 pm        1
រថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ ជួយបាញ់ទឹកនៅបរិវេណសាលាបឋមសិក្សាព្រៃស្ពឺ
2024/05/02 06:40:07 pm        1
សម្តេចតេជោ ហ៊ុន សែន តបទៅសារព័ត៌មានThe Cambodia Dailyថាបើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត
2024/05/02 05:49:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារលើកទី១៩ ក្រោមប្រធានបទ«ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ»

2024/05/02 07:49:48 pm
​រថយន្តពន្លត់អគ្គិភ័យអង្គភាព៧១១ ជួយបាញ់ទឹកនៅបរិវេណសាលាបឋមសិក្សាព្រៃស្ពឺ
2024/05/02 06:40:07 pm
​សម្តេចតេជោ ហ៊ុន សែន តបទៅសារព័ត៌មានThe Cambodia Dailyថាបើចេះឲ្យគេកោតបើឆោតឲ្យគេអាណិត
2024/05/02 05:49:22 pm
​ក្រុមតាលីបង់ រៀបចំផែនការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មថាមពល នៅអាហ្វហ្គានីស្ថានភាគ ខាងលិច
2024/05/02 05:35:01 pm
​ប៉ូឡូញ៖ ការបញ្ជូនអាវុធរបស់អាមេរិក ទៅកាន់ទីក្រុងគីវ អាចជា«ការបំផុសគំនិត»សម្រាប់អាល្លឺម៉ង់
2024/05/02 05:33:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am