ពលរដ្ឋប៉ូឡូញ ត្រូវបានគេចោទប្រកាន់ពីបទធ្វើចារកម្មឲ្យរុស្ស៊ី ក្នុងផែនការធ្វើឃាតលោកហ្សេឡិនស្គី

2024/04/19 01:25:45 pm        53

រដ្ឋអាជ្ញាជាន់ខ្ពស់នៅក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនពីបទធ្វើចារកម្មឲ្យរដ្ឋាភិបាលរុស្ស៊ី ដែលជាផ្នែកមួយនៃការប៉ុនប៉ងធ្វើឃាតដ៏សំខាន់ទៅលើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy)។

ការិយាល័យរដ្ឋអាជ្ញាជាតិប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពលរដ្ឋប៉ូឡូញដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជា Pawel K. ត្រូវបានចោទប្រកាន់ពីបទត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់បរទេសប្រឆាំងនឹងសាធារណរដ្ឋប៉ូឡូញ។

លោក Andriy Kostin ដែលជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា «បានបង្កើតទំនាក់ទំនងយ៉ាងសកម្ម» ជាមួយក្រុមតំណាងបញ្ជាការយោធារុស្ស៊ី និង «បានជូនដំណឹងពួកគេអំពីការត្រៀមរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារចារកម្មយោធាបរទេសរបស់សហព័ន្ធ រុស្ស៊ី។

មន្ត្រីនគរបាលប៉ូឡូញ និងអ៊ុយក្រែន បាននិយាយថា កិច្ចការរបស់ជនសង្ស័យសម្រាប់រដ្ឋាភិបាលរុស្ស៊ី រួមមានការប្រមូល និងផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសន្តិសុខនៃអាកាសយានដ្ឋាន Rzeszów-Jasionka ជាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងភូមិ Jasionka ភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។

លោក Kostin បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា៖«ការធ្វើបែបនេះ គឺដើម្បីជួយសេវាកម្មពិសេសរបស់រុស្ស៊ីរៀបចំផែនការធ្វើឃាតដែលអាចកើតមានលើលោកប្រធានាធិបតីអ៊ុយក្រែន ក្នុងអំឡុងពេលវត្តមានរបស់លោក នៅក្នុងប្រទេសប៉ូឡូញ»។

អត្ថបទដែលទាក់ទង

ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ
2024/05/02 11:16:42 am        1
រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩
2024/05/02 11:13:26 am        1
អង្គការ UNICEF បានព្រមានពីស្ថានភាពដ៏មហន្តរាយ បើអ៊ីស្រាអែល វាយប្រហារក្រុងរ៉ាហ្វា
2024/05/02 11:09:29 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករប្តេជ្ញាអភិវឌ្ឍន៍វិស័យការងារឲ្យកាន់តែរីកចម្រើនថែមទៀត

2024/05/02 11:59:11 am
​លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឆ្នោតជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦
2024/05/02 11:41:39 am
​កងពលតូចដឹកជញ្ជូន ៩៩ត្រៀមរថយន្ត និងស៊ីទែនទឹករួចរាល់ សម្រាប់អន្តរាគមន៍​ជួយពលរដ្ឋដែលខ្វះទឹកស្អាតប្រើប្រាស់
2024/05/02 11:35:54 am
​ការប៉ះទង្គិចគ្នានៅបារាំង ទួរគី និងហ្វីលីពីន ក្នុងអំឡុងពេលបាតុកម្មទិវាពលកម្មអន្តរជាតិ
2024/05/02 11:16:42 am
​រលកកម្តៅវាយប្រហារប្រទេសបង់ក្លាដែស ជាមួយនឹងសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៨៩
2024/05/02 11:13:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/02 04:56:59 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am