ក្មេងប្រុសក្នុងហេតុការណ៍ប្រើកាំបិតចាក់បុព្វជិតនៅអូស្រ្តាលី រងការចោទប្រកាន់ពីបទភេរវកម្ម

2024/04/19 10:42:01 pm        38

នគរបាលអូស្ត្រាលី បាននិយាយនៅថ្ងៃសុក្រ (១៩ មេសា) នេះថា ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មភេរវកម្ម ជុំវិញការចោទប្រកាន់ថាបានប្រើកាំបិតទចាក់សម្លាប់លើគណៈសង្ឈជាន់ខ្ពស់ (បុព្វជិត) របស់ព្រះវិហារ អាស៊ីរ៉េន (Assyrian) ក្នុងទីក្រុងស៊ីដនី អំឡុងពេលពិធីកម្មមួយ ខណៈដែលការស៊ើបអង្កេតបន្តទៅលើកុប្បកម្មបន្ទាប់ពីការវាយប្រហារនោះ។

នគរបាលមកពីក្រុមប្រឆាំងភេរវកម្មរួម បានសាកសួរបុរសវ័យជំទង់ដែលស្ថិតនៅក្នុងមន្ទីរពេទ្យក្រោមការយាមរបស់នគរបាលនោះ កាលពីថ្ងៃព្រហស្បតិ៍ ហើយបានចោទប្រកាន់គេពីបទប្រព្រឹត្តអំពើភេរវកម្ម។ បើត្រូវបានកាត់ទោស ក្មេងប្រុសនោះអាចជាប់ពន្ធនាគារអស់មួយជីវិត។

ស្នងការនគរបាលរដ្ឋ ញូវ សៅ វែលស៍ (New South Wales) លោកស្រី ខារិន វេប (Karen Webb) បាននិយាយថា ក្មេងប្រុសនោះត្រូវបានចោទប្រកាន់ថាប្រើកាំបិតចាក់លើបុព្វជិត ម៉ា ម៉ារី អ៊ីម៉ានូអែល (Mar Mari Emmanuel) ចំនួន ៦ ដង។ បុព្វជិត អ៊ីម៉ានូអែល នៅក្នុងសារជាសំឡេងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍បានលើកឡើងថា ខ្លួនបានអត់ទោសឱ្យអ្នកវាយប្រហារនោះ។

ការប៉ះទង្គិចមួយបានផ្ទុះឡើងនៅខាងក្រៅវិហារភ្លាមៗបន្ទាប់ពីការវាយប្រហារ ខណៈហ្វូងមនុស្សដែលខឹងសម្បារបានទាមទារឱ្យប្រគល់អ្នកវាយប្រហារនោះទៅឱ្យពួកគេចាត់ការ។ មន្ត្រីនគរបាលជាង ៥០ នាក់បានរងរបួស និងរថយន្តនគរបាល ២០ គ្រឿងរងការខូចខាត ហើយនគរបាលកំពុងបន្តស៊ើបអង្កេត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm