រុស្ស៊ី កំពុងបង្កើនការការពារមូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មៅ បន្ទាប់ពីរងការវាយប្រហាររបស់អ៊ុយក្រែន

2024/04/19 10:45:10 pm        163

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងព័ត៌មានចារកម្មកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី បាននិងកំពុងបង្កើនការការពារសម្រាប់មូលដ្ឋានទ័ពជើងទឹកសមុទ្រខ្មី ( Black Sea Fleet) របស់ខ្លួន នៅក្នុងទីក្រុងណូវ៉ូរ៉ូស៊ី (Novorossiysk)។

ក្រសួង បានសរសេរនៅក្នុងសារបង្ហោះលើបណ្តាញសង្គម X ដោយដកស្រង់រូបភាពផ្កាយរណប ដែលខ្លួនទទួលបានថា៖« ហេដ្ឋារចនាសម្ព័ន្ធថែទាំ ការដឹកជញ្ជូន និងគ្រប់គ្រងអាវុធនៅទីក្រុងណូវ៉ូរ៉ូស៊ី ទំនងជាត្រូវបានធ្វើឲ្យប្រសើរឡើង»។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានកត់សម្គាល់នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា កងនាវាសមុទ្រខ្មៅ «បានដកនាវានិងនាវាមុជទឹកភាគច្រើនចេញពីទីក្រុង Sevastopol ឆ្ពោះទៅភាគខាងកើតឆ្ពោះទៅកាន់ទីក្រុងណូវ៉ូរ៉ូស៊ី»។

ក្រសួងបាននិយាយថា ដោយដាក់កងនាវានេះឲ្យឈរជើងនៅទីក្រុងណូវ៉ូរ៉ូស៊ី គឺជា«វិធីសាស្រ្តដ៏ល្អបំផុតរបស់កងនាវា ដើម្បីជៀសវាងការវាយប្រហារតាមសមុទ្ររបស់អ៊ុយក្រែន»។

កងកម្លាំងទ័ពជើងទឹករបស់រុស្ស៊ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែន បានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងខែកុម្ភៈ ប្រមុខកងកម្លាំងប្រដាប់អាវុធរបស់ចក្រភពអង់គ្លេស ឧត្តមនាវីឯក Sir Tony Radakin បានប៉ាន់ប្រមាណថា ២៥ភាគរយនៃនាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ បានលិច ឬខូចខាត។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm