អាល្លឺម៉ង់ ចាប់ខ្លួនមនុស្សពីរនាក់ ជុំវិញផែនការវាយប្រហារលើមូលដ្ឋានយោធាសម្រាប់រុស្ស៊ី

2024/04/19 03:46:24 pm        16

រដ្ឋអាជ្ញា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមអ្នកស៊ើបអង្កេត បានចាប់ខ្លួនបុរសជនជាតិអាល្លឺម៉ង់-រុស្ស៊ីពីរនាក់ពីបទសង្ស័យថា បានធ្វើចារកម្មសម្រាប់ប្រទេសរុស្ស៊ី និងរៀបចំផែនការវាយប្រហារ នៅក្នុងប្រទេសអាល្លឺម៉ង់ រួមទាំងគោលដៅរបស់កងទ័ពសហរដ្ឋអាមេរិកផងដែរ ដើម្បីបំផ្លាញការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

រដ្ឋអាជ្ញាសហព័ន្ធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសទាំងពីរ ត្រូវបានកំណត់អត្តសញ្ញាណថា ជា Dieter S. និង Alexander J. ត្រូវបានចាប់ខ្លួននៅទីក្រុង Bayreuth ក្នុងរដ្ឋបាវ៉ារៀ      ( Bavaria) ភាគអាគ្នេយ៍ កាលពីថ្ងៃពុធ។

ជនជាប់ចោទសំខាន់ គឺលោក Dieter S. ត្រូវបានគេចោទប្រកាន់ថា បានស្វែងរកគោលដៅសំខាន់ៗ សម្រាប់ការវាយប្រហារ «រួមទាំងទីតាំងរបស់កងកម្លាំងប្រដាប់អាវុធអាមេរិក»ដែលឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំង ត្រូវបានក្រសួងការបរទេសកោះហៅ បន្ទាប់ពីការចាប់ខ្លួនបុរសទាំងពីរនោះ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម X ថា អាល្លឺម៉ង់ នឹងមិនអនុញ្ញាតឲ្យលោកពូទីនបង្កការខ្លាច នៅក្នុង ប្រទេសនេះទេ។

ប៉ុន្តែមន្ត្រីរុស្ស៊ី បានច្រានចោលការចោទប្រកាន់ទាំងនេះ។

ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងប៊ែរឡាំង បាននិយាយក្នុងសារបង្ហោះនៅលើបណ្តាញសង្គម X ថា៖«មិនមានភ័ស្តុតាង ត្រូវបានបង្ហាញដើម្បីបញ្ជាក់ផែនការរបស់អ្នកជាប់ឃុំ ឬលទ្ធភាពទំនាក់ទំនងរបស់ពួកគេទៅនឹងក្រុមតំណាងនៃរចនាសម្ព័ន្ធរបស់រុស្ស៊ីទេ»។

អត្ថបទដែលទាក់ទង

លោក Blinken របស់អាមេរិក ជួបមេដឹកនាំអ៊ីស្រាអែលលោក Netanyahu ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
2024/05/01 10:55:44 pm        1
ចក្រភពអង់គ្លេស ចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ដែលត្រូវនិរទេសទៅរ៉្វាន់ដា
2024/05/01 10:54:37 pm        1
អ្នករួចជីវិតពីទឹកជំនន់នៅកេនយ៉ា រៀបរាប់ពីសោកនាដកម្មឡើងវិញ ខណៈដែលកងទ័ពស្វែងរកជនរងគ្រោះ
2024/05/01 10:53:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Blinken របស់អាមេរិក ជួបមេដឹកនាំអ៊ីស្រាអែលលោក Netanyahu ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា

2024/05/01 10:55:44 pm
​ចក្រភពអង់គ្លេស ចាប់ផ្តើមឃុំខ្លួនជនអន្តោប្រវេសន៍ដែលត្រូវនិរទេសទៅរ៉្វាន់ដា
2024/05/01 10:54:37 pm
​អ្នករួចជីវិតពីទឹកជំនន់នៅកេនយ៉ា រៀបរាប់ពីសោកនាដកម្មឡើងវិញ ខណៈដែលកងទ័ពស្វែងរកជនរងគ្រោះ
2024/05/01 10:53:18 pm
​កងកម្លាំងសន្តិសុខឥណ្ឌា សម្លាប់ពួកឧទ្ទាមម៉ៅនិយម ១០នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង
2024/05/01 10:52:07 pm
​ត្រីងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅវៀតណាម ខណៈរលកកម្ដៅសឹងដុតកម្លោចតំបន់អាស៊ីអាគ្នេយ៍
2024/05/01 10:50:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/01 11:30:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/30 12:30:12 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am