IAEA រាយការណ៍ថា មានការវាយប្រហារលើរោងចក្រ Zaporizhzhia ខណៈរុស្ស៊ីចោទអ៊ុយក្រែន

2024/04/19 10:55:29 pm        204

ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែមេសា) បាននិយាយថា មន្ត្រីប្រចាំនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ដែលត្រូវបានរុស្ស៊ីគ្រប់គ្រង បានរាយការណ៍ពីការប៉ុនប៉ងវាយប្រហារដោយយានដ្រូនជាថ្មីលើមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់រោងចក្រនេះ ពោលគឺមានរយៈពេលមិនដល់ ២សប្តាហ៍ផង បន្ទាប់ពីមានឧប្បត្តិហេតុស្រដៀងគ្នាមួយផ្សេងទៀត។

មន្ត្រីដែលជ្រើសរើសដោយរុស្ស៊ី ប្រចាំនៅរោងចក្រ ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុបនោះ បាននិយាយថា អ៊ុយក្រែនជាអ្នកនៅពីក្រោយឧបទ្ទវហេតុចុងក្រោយនេះ។ គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានកាន់កាប់រោងចក្រនេះក្នុងសប្តាហ៍ដំបូងនៃការលុកលុយលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកភាគីនីមួយៗ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានវាយប្រហាររោងចក្រនេះ។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានព្រមានថា ការវាយប្រហារ និងឧបទ្ទវហេតុនៅរោងចក្រនេះ គឺជាទង្វើ «មិនទទួលខុសត្រូវ» ហើយអាចបង្កឲ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរដ៏ធំមួយ។

លោក Grossi បាននិយាយថា ហេតុការណ៍ចុងក្រោយនេះមិនបណ្តាលឲ្យមានការខូចខាត ឬរបួសនោះទេ។ ហើយលោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកឃ្លាំមើលរបស់ IAEA ដែលឈរជើងប្រចាំនៅរោងចក្រថាមពលនោះ បានឮការផ្ទុះមួយក្នុងពេលតែមួយ ខណៈដែលក្រុមមន្ត្រីជ្រើសរើសដោយរុស្ស៊ី បានរាយការណ៍ពីការប៉ុនប៉ងវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន។ លោក Grossi បានប្រាប់ថា៖ «ប្រសិនបើត្រូវបានបញ្ជាក់ថា ពិត វានឹងក្លាយជាការវិវត្តន៍មួយដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។

មិនទាន់មានការអត្ថាធិប្បាយភ្លាមៗអំពីរបាយការណ៍ចុងក្រោយរបស់មន្ត្រីអ៊ុយក្រែននៅឡើយទេ។ តែយ៉ាងណាក្ដី ទីក្រុងគីវ បានបដិសេធរាល់ការទាក់ទងនឹងឧប្បត្តិហេតុមុនៗ ហើយបានលើកឡើងថា ជនជាតិរុស្ស៊ីប្រហែលជាបានរៀបចំឲ្យមានហេតុការណ៍នេះឡើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm