ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តី​រវាង​អាមេរិក និង​ចិន​ក្រោយ​ជំនួប​ជាន់ខ្ពស់ តែ​ចង់​ឲ្យ​មានការ​ពិភាក្សា​បន្ត​

2021/07/27 06:33:55 pm        632

​ចិន៖ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​បាន​ធ្វើ​សង្គ្រាម​ពាក្យ​សម្តី​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ភាគី​នីមួយៗ​បាន​ខិតខំ​បង្កើត​ការ​ពិពណ៌នា បន្ទាប់ពី​ការប្រជុំ​ជាន់ខ្ពស់​ចុងក្រោយបង្អស់​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង​២​។​

​គណៈប្រតិភូ​អាមេរិក​ដឹកនាំ​ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស លោកស្រី Wendy Sherman បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ លោក Wang Yi និង​មន្ត្រី​ដទៃ​ទៀត​នៅ​ទីក្រុង​ធាន​ជីន​ប្រទេស​ចិន មួយ​សប្ដាហ៍​បន្ទាប់​ពី​រ​ដ្ឋ​បាល​លោក Biden ចូលរួម​ជាមួយ​ក្រុមចម្រុះ​អន្តរជាតិ​ដើម្បី​ថ្កោលទោស​ប្រទេស​ចិន ​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ខ្លួន​។​ ក្រសួង​ការបរទេស​អាមេរិក​បាន​ហៅ​ការប្រជុំ​នោះ​ថា ​ជា​ភាព​ស្មោះត្រង់ និង​បើកចំហ-ជា​ឥរិយាបថ​ការទូត​សម្រាប់​ការ​ប៉ះទង្គិច​គ្នា ហើយ​បាន​លាប​ពណ៌​ទីក្រុង​ប៉េកាំង​ថា ​ជា​ស្ថាប័ន​អន្តរជាតិ​មួយ​ដែល​កំពុង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​បទដ្ឋាន​អន្តរជាតិ ដោយ​ចុះបញ្ជី​អំពើ​ប្រល័យពូជសាសន៍​របស់​ចិន​នៅ​ខេត្តស៊ីន​ជាំ​ង និង​ការ​បដិសេធ​របស់​ចិន ក្នុង​ការ​សហការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ប្រភព​ដើម​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ លោក Ned Price បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អនុរដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​បាន​គូស​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការប្រកួតប្រជែង​ដ៏​តឹងរ៉ឹង​រវាង​ប្រទេស​ទាំង​២ ហើយ​យើង​មានបំណង​បន្ត​ពង្រឹង​ដៃគូ​ប្រកួតប្រជែង​របស់​យើង ប៉ុន្តែ​យើង​មិន​ស្វែងរក​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ទេ​។ ​ទីក្រុង​ប៉េកាំង​ដែល​ហៅ​កិច្ចពិភាក្សា​ថា ​មានការ​ស៊ីជម្រៅ​ និង​ស្មោះត្រង់ បាន​ឆ្លើយតប​ទៅ​នឹង​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​។ ក្រុម​មន្ត្រី​ចិន​បាន​សម្ដែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ​ចំពោះ​គោល​នយោបាយ​ដ៏​គ្រោះថ្នាក់​បំផុត​របស់​ទីក្រុង​វ៉ាស៊ីនតោន ចំពោះ​ចិន និង​បាន​ចោទ​ប្រកាន់​ថា​ ជា​ការ​លាក់ពុត​លើ​សិទ្ធិមនុស្ស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        40
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        40
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm