ហ្វីលីពីន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​លើកដំបូង​វិញ្ញាសា​លើក​ទម្ងន់ ខណៈ​ចិន​បាត់បង់​មេដាយ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​

2021/07/27 06:58:27 pm        186

​អូឡាំពិក៖ ​កីឡា​ការិនី Hidilyn Diaz បាន​ជម្នះ​រហូត​ទទួល​បាន​មេដាយ​មាស​លើ​វិញ្ញាសា​លើក​ទម្ងន់​ផ្នែក​នារី​ទម្ងន់ ៥៥​គីឡូក្រាម ដែល​ជា​មេដាយ​មាស​អូឡាំពិក​លើកដំបូង​សំរាប់​ហ្វីលីពីន​។ ​Diaz ធ្វើ​បាន​ល្អ​ជាង​កីឡា​ការិនី​ចិន Liao Qiuyun ក្នុង​ការ​លើក​ចុង​ក្រោយ​ដែល​មាន​ទម្ងន់​សរុប ២២៤​គីឡូក្រាម។​

​​មុន​នេះ​ចិន​បាន​ត្រកង​យក​មេដាយ​មាស​ ៣​វិញ្ញាសា​មក​ហើយ​ក្នុង​ប្រភេទ​កីឡា​លើក​ទម្ងន់​នេះ ខណៈ​កីឡា​ការិនី​ចិន​ដែល​បាន​មេដាយ​ប្រាក់ Liao Qiuyun នៅតែ​កាន់​កំណត់ត្រា​ពិភពលោក​លើក​បាន​ទម្ងន់ ២២៧​គីឡូក្រាម​ដដែល​។ ​ចំណែក​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​នេះ​បាន​ទៅ កីឡា​ការិនី​កា​ហ្សា​ក់​ស្ថាន Zulfiya Chinshanlo ក្រោយ​លើក​បាន ២១៣​គ​។ ​​ងាក​មក​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​វិញ្ញាសា​វាយ​គូ​ចម្រុះ ជប៉ុន​បាន​យកឈ្នះ​ចិន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​លើ​ប្រភេទ​កីឡា​មួយ​នេះ​ដោយ​ដៃគូ Jun Mizutani និង Mima Ito យកឈ្នះ​ដៃគូ​ចិន Xu Xun និង Liu Shiwen​។ រំលឹក​កាលពី​អូឡាំពិក​ទីក្រុង Rio ឆ្នាំ២០១៦ ចិន​បាន​យកឈ្នះ​មេដាយ​គ្រប់​វិញ្ញាសា​ទាំង​អស់​លើ​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​នេះ​។​

​​មក​ទស្សន​វិញ្ញាសា​កីឡា​តៃ​ក្វាន់​ដូ កីឡា​ការិនី​ក្រុ​អាស៊ី Matea Jelic ដណ្តើមបាន​មេដាយមាស​លើកដំបូង​ឱ្យ​ក្រូ​អាស៊ី​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នេះ​ ដោយ​យកឈ្នះ​កីឡាការិនី​ចក្រភព​អង់​គ្លេស Lauren Williams ២៥-២១ ក្នុង​ប្រភេទ​ទំងន់ ៦៧​គីឡូក្រាមនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ​​កីឡាការិនី​អេ​ហ្ស៊ីប Hedaya Malak និងកីឡាការិនី​កូ​ឌី​វ័រ Ruth Ghabi ទទួលបាន​មេដាយសំរឹទ្ធ​។ ចំណែក​ការប្រកួត​ផ្នែក​បុរស កីឡាករ​រុស្ស៊ី Maksim Khramtcov ដណ្តើមបាន​មេដាយមាស​លើ​ប្រភេទ​ទំងន់ ៨០​គីឡូក្រាម ក្រោយ​យកឈ្នះ​កីឡាករ​ហ្សកដានី Saleh El-Sharabaty ២០-៩ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ តែ​ខាង​រុស្ស៊ី​ក្រោយមក​ក៏បាន​ប្រាប់ថា Maksim Khramtcov មាន​របួស​ដល់​បាក់ដៃ​ស្តាំ​។​ ​​រីឯ El-Sharabaty ដែល​បាន​មេដាយប្រាក់​នោះគឺជា​មេដាយ​ទី​២ ​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​អូឡាំពិក​របស់ហ្សកដានី បន្ទាប់ពី​មេដាយ​ទី១ ​ធ្វើបាន​កាលពី​អូឡាំពិក​ឆ្នាំ២០១៦ ដោយ Ahmad Abughaush ឈ្នះ​មេដាយមាស​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        123
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        136
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm