អ្នកបោះឆ្នោត នៅក្នុងប្រទេសឥណ្ឌា បានបង្ហាញខ្លួននៅការិយាល័យបោះឆ្នោត ហើយទម្លាក់សន្លឹកឆ្នោតរបស់ពួកគេចូលក្នុងធុង នៅក្នុងដំណាក់កាលដំបូងនៃការបោះឆ្នោតសកល នៅថ្ងៃសុក្រ (១៩ មេសា) នេះ ទោះបីជាផ្នែកខ្លះនៃប្រទេសប្រឈមនឹងស្ថានភាពរលកកម្ដៅក៏ដោយ។
ការិយាល័យបោះឆ្នោតបានដំឡើងតង់នៅខាងក្រៅស្ថានីយ ដើម្បីផ្តល់ម្លប់ដល់អ្នកបោះឆ្នោតដែលរង់ចាំវេនរបស់ខ្លួន ដោយភាគច្រើនពាក់កន្សែង ដើម្បីការពារកម្ដៅព្រះអាទិត្យដ៏ក្ដៅហែង។ ការិយាល័យអាកាសធាតុបានចេញការព្រមានពីស្ថានភាពរលកកម្ដៅក្ដៅខ្លាំង នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ក្នុងនោះរួមទាំងរដ្ឋ Tamil Nadu ដែលអ្នកបោះឆ្នោតបានបង្ហាញមុខក្នុងចំនួនដ៏ច្រើន។
យោងតាមនាយកដ្ឋានឧតុនិយមរបស់ឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងរដ្ឋធានី Chennai របស់រដ្ឋនេះ ត្រូវបានគេរំពឹងថា នឹងឡើងដល់កម្រិតខ្ពស់ ៣៩អង្សាសេ៕