បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅសវនាការរបស់លោក Trump នៅទីក្រុងញូវយ៉ក

2024/04/20 04:46:24 pm        149

ខណៈដំណើរការជ្រើសរើសគណៈវិនិច្ឆ័យ កំពុងត្រូវបានធ្វើឡើងចុងក្រោយនៅក្នុងតុលាការទីក្រុង Manhattan សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ សម្រាប់ការជម្រះក្តីបទព្រហ្មទណ្ឌពីបទប្រាក់បំបិតមាត់ ជាប្រវត្តិសាស្រ្តរបស់លោក Donald Trump បុរសម្នាក់បានដុតខ្លួនឯងនៅក្នុងសួនច្បារក្បែរនោះ ហើយបានឆេះអស់រយៈពេលជាច្រើននាទី មុនពេលអណ្តាតភ្លើងត្រូវបាននគរបាល និងបុគ្គលិកនាយកដ្ឋានពន្លត់អគ្គីភ័យ ពន្លត់។ 

មន្ត្រីបាននិយាយថា បុរសនោះមានអាយុជាង៣០ ឆ្នាំ ត្រូវបានសង្គ្រោះឲ្យរួចជីវិត ប៉ុន្តែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។ ប្រធានអង្គភាពនគរបាលទីក្រុង New York លោក Jeffrey Maddreyនិយាយថា បុរសរូបនេះ បានដើរទៅកណ្តាលសួនច្បារ នៅពេលគាត់នៅក្នុងសួនច្បារគាត់ចាប់ផ្ដើមបើកកាបូបសៀវភៅ គាត់យកក្រដាសជាច្រើនសន្លឹកនិងខិត្តប័ណ្ណចេញ ហើយគាត់បោះខិត្តប័ណ្ណពាសពេញសួនច្បារ បន្ទាប់មកទាញយកកំប៉ុងមួយ ហើយចាក់វត្ថុរាវមួយទៅលើខ្លួនគាត់។ អង្គធាតុរាវនោះត្រូវបានគេជឿថាជាសារធាតុចំហេះ ហើយគាត់បានដុតខ្លួនឯង។ ឧបទ្ទវហេតុនេះត្រូវបានថតដោយកាំមេរ៉ាសន្តិសុខនៅទីនោះសម្រាប់អង្គជំនុំជម្រះក្តី។

នាយកដ្ឋាននគរបាលទីក្រុងញូវយ៉ក និយាយថា បុរសដែលពួកគេបានកំណត់អត្តសញ្ញា ទំនងជាពុំបានកំណត់គោលដៅលើ លោក Trump ឬអ្នកផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការជំនុំជម្រះក្តីនោះទេ។ 

ស្នងការរង លោក Tarik Sheppard បាននិយាយថា ខិត្តប័ណ្ណមួយសន្លឹកក្នុងចំណោមខិត្តប័ណ្ណដែលបុរសនោះបានបោះចោល រួមមានការនិយាយយោងទៅលើ «មហាសេដ្ឋីអាក្រក់» ប៉ុន្តែផ្នែកដែលអាចមើលឃើញដោយសារព័ត៌មាន Reuters ពុំបាននិយាយអំពី លោក Trump ទេ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm