រដ្ឋ Manipur របស់ឥណ្ឌា ជម្នះលើការភ័យខ្លាច នៃអំពើហិង្សា ដើម្បីទៅបោះឆ្នោត

2024/04/20 11:24:39 am        25

ការបាញ់កាំភ្លើង ត្រូវបានលាន់លឺនៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ខណៈអ្នកបោះឆ្នោតមួយចំនួនធំ បានទៅបោះឆ្នោតនៅក្នុងរដ្ឋដែលហែកហួរដោយអំពើហិង្សា សម្រាប់ការបោះឆ្នោតធំបំផុតរបស់ពិភពលោក។ 

មានភាពមិនច្បាស់លាស់លើការបោះឆ្នោតនៅក្នុងរដ្ឋនេះរបស់ប្រទេស។ កាលពីឆ្នាំមុន មនុស្សជាង២០០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងជនជាតិភាគតិច។ រដ្ឋនេះ បានផ្ទុះឡើងការប្រយុទ្ធគ្នារវាងជនជាតិភាគតិច Meitei និងជនជាតិ Kuki ជាកុលសម្ព័ន្ធចាប់តាំងពីខែឧសភា។ កាលពីថ្ងៃសុក្រ មានឧប្បត្តិហេតុនៃអំពើហឹង្សាជាច្រើនកន្លែង។

មន្ត្រីបោះឆ្នោតម្នាក់ បាននិយាយថា មានក្រុមប្រដាប់អាវុធដែលព្យាយាមដណ្តើមយកការិយាល័យបោះឆ្នោតនៅក្នុងរដ្ឋធានី Imphal របស់រដ្ឋនេះ។ អាសនៈសភាទាំងពីរ នៅ ក្នុងរដ្ឋ Manipur បានឈ្នះដោយគណបក្ស BJP របស់នាយករដ្ឋមន្ត្រី លោក Narendra Modi និងសម្ព័ន្ធមិត្តរបស់លោកនៅឆ្នាំ ២០១៩ ហើយការបោះឆ្នោត ព្យាករណ៍ថាមានជ័យជម្នះងាយស្រួល នៅក្នុងប្រទេសនេះសម្រាប់លោក នៅឆ្នាំនេះ។ 

ក្រុមមន្ត្រីបាននិយាយថា ពួកគេបានព្យាយាមធ្វើឱ្យប្រាកដថា ប្រជាជនភៀសខ្លួនជិត ២៥.០០០ នាក់ អាចបោះឆ្នោតបាន ដោយជំនួសអត្តសញ្ញាណប័ណ្ណដែលបានបាត់បង់ ដោយផ្ទៀងផ្ទាត់ឈ្មោះអ្នកបោះឆ្នោតនិងបង្កើតការយាល័យបោះឆ្នោតសម្រាប់ប្រជាជននៅក្នុងជំរំ។

រដ្ឋដែលមានប្រជាជន ៣,៦លាននាក់ មួយនេះ មានអ្នកបោះឆ្នោតប្រមាណ៦៨ភាគរយគិតត្រឹមម៉ោង ដែលស្ថានីយ៍បោះឆ្នោតបានបិទកាលពីថ្ងៃសុក្រ ហើយដំណាក់កាលទី២ នៃការបោះឆ្នោតនៅក្នុងរដ្ឋ Manipur នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា។

អត្ថបទដែលទាក់ទង

យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន
2024/05/03 12:13:17 pm        1
របបយោធាមីយ៉ាន់ម៉ា ហាមពួកបុរសៗមិនឲ្យដាក់ពាក្យធ្វើការ នៅក្រៅប្រទេស
2024/05/03 12:08:45 pm        1
របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានការផ្លាស់ប្តូរសំណើកិច្ចព្រមព្រៀងចំណាប់ថ្នូរ
2024/05/03 12:05:13 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋបាលខេត្តកំពង់ឆ្នាំង បាញ់ទឹកលើដំបូលអគារសិក្សា ដើម្បីរក្សាសុខភាពសិស្ស ក្រោយសីតុណ្ហភាពនៅតែក្តៅ

2024/05/03 12:35:14 pm
​យោធាអាមេរិក បានទទួលស្គាល់ថា ការវាយប្រហារតាមអាកាស បានសម្លាប់ជនស៊ីវិលនៅស៊ីរី កាលពីឆ្នាំមុន
2024/05/03 12:13:17 pm
​របបយោធាមីយ៉ាន់ម៉ា ហាមពួកបុរសៗមិនឲ្យដាក់ពាក្យធ្វើការ នៅក្រៅប្រទេស
2024/05/03 12:08:45 pm
​របាយការណ៍៖ មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានការផ្លាស់ប្តូរសំណើកិច្ចព្រមព្រៀងចំណាប់ថ្នូរ
2024/05/03 12:05:13 pm
​ប្រជាពលរដ្ឋទូទាំងប្រទេសឥណ្ឌាជួបប្រទះអាកាសធាតុក្ដៅខ្លាំង ខណៈរលកកម្តៅបំបែកកំណត់ត្រា
2024/05/03 12:02:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 06:26:14 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am