ក្រសួងការងារ និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ពង្រឹងកិច្ចសហប្រតិបត្តិការការបញ្ជូនពលករ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ

2024/04/20 08:32:48 pm        287

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ប្រាប់ ឯកឧត្តម លី វ៉ូយ៉ុង (Lee Woo Young) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRDK) នៅក្នុងជំនួបពិភាក្សាការងារថា សាធារណរដ្ឋកូរ៉េ គឺជាទីផ្សារការងារដ៏ល្អមួយសម្រាប់ពលករកម្ពុជាដោយអាចទៅធ្វើការងារលើវិស័យសំខាន់ៗជាច្រើននៅទីនោះ ហើយនឹងក្លាយជាកម្លាំងពលកម្មជំនាញពេលវិលត្រលប់មកប្រទេសកម្ពុជាវិញទៀតផង។ 

 នៅក្រោយចប់ជំនួបការងារ កាលពីល្ងាចថ្ងៃទី១៩ មេសា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញជំនឿជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ ជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ នឹងមិនត្រឹមតែផ្តោតលើការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េប៉ុណ្ណោះទេ តែក៏នឹងជួយលើការពង្រឹងជំនាញការងារដល់ពលករកម្ពុជាផងដែរ។ ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ពង្រីកការបញ្ជូនពលករក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ និងការពង្រីកទីផ្សាការងារតាមប្រភេទទិដ្ឋាការ E-7 ដែលជាការបញ្ជូនពលករជំនាញ ខណៈកម្ពុជាមានគោលបំណងចង់ឲ្យពលករកម្ពុជាមានជំនាញច្បាស់លាស់ ពេលត្រលប់មកមាតុប្រទេសវិញ ដើម្បីបំពេញតម្រូវការវិស័យការងារជំនាញនៅកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងការងារ នឹងដាក់បញ្ចូលកម្មវិធីសិក្សាភាសាកូរ៉េ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាឱកាសដ៏ល្អសម្រាប់ សិស្ស និស្សិតកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានបំណងចេញទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ក្រោយបញ្ចប់ការសិក្សាជំនាញតែម្តង។ 

ឯកឧត្តម លី វ៉ូយ៉ុង បានប្តេជ្ញាថានឹងបន្តគាំទ្រយកចិត្តទុកដាក់លើការពង្រឹងជំនាញរបស់ពលករកម្ពុជានៅក្នុងប្រទេសកូរ៉េ ក៏ដូចជាការប្រឹងប្រែងលើកិច្ចការជ្រើសរើសពលករកម្ពុជាទៅធ្វើការងារនៅប្រទេសកូរ៉េ ឲ្យបានកាន់តែច្រើនថែមទៀត។ តាមរយៈការចុះទស្សនកិច្ចផ្ទាល់នៅក្នុងប្រទេសកូរ៉េ។ ឯកឧត្តម បានមើលឃើញថា មានពលករកម្ពុជាកំពុងធ្វើការងារលើជំនាញសំខាន់ជាច្រើន ជាក់ស្តែងលើការងារផលិតនាវា ដែលពលករកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបានយ៉ាងល្អ។ 

បើតាមការលើកឡើងរបស់ក្រសួងការងារ ក្រោយកិច្ចពិភាក្សាទ្វេភាគីនេះត្រូវបានបញ្ចប់ ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមស្តីពីការបញ្ជូនពលកក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)៕ អត្ថបទ៖ ឈិត បូរ៉ាវី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm