ឥណ្ឌា ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមជួយសង្រ្គោះ បានស្រង់សាកសពស្រ្តី ៤នាក់ និងក្មេងៗ ៣នាក់ ក្រោយទូកមួយគ្រឿង បានលិចនៅក្នុងទន្លេ Mahanadi ស្ថិតនៅរដ្ឋភាគខាងកើត Odisha ប្រទេសឥណ្ឌា ។
ឧបទ្ទេវហេតុលិចទូកនេះ បានកើតឡើងកាលពីថ្ងៃសុក្រ ហើយប្រតិបត្តិការរុករកនៅតែបន្តសម្រាប់ស្រ្តីបាត់ខ្លួនម្នាក់ ។
កងកម្លាំងជួយសង្រ្គោះគ្រោះមហន្តរាយឥណ្ឌា បានសង្រ្គោះអ្នកដំណើរ ៤៨នាក់ផ្សេងទៀត អំឡុងប្រតិបត្តិការជួយសង្រ្គោះកាលពីយប់ថ្ងៃសុក្រ ។
ដោយឡែក មូលហេតុបណ្តាលឲ្យលិចទូកខាងលើ ពុំត្រូវបានគេកំណត់នៅឡើយនោះទេ ៕

