ព្យុះ​ទី​ហ្វុ​ង ​In-Fa បង្ក​ទឹកជំនន់​ និង​បង្ខំ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន​នៅ​ប្រទេស​ចិន​

2021/07/27 07:41:55 pm        636

​ចិន៖ យោង​តាម​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិ​បាន​ឱ្យ​ដឹង​ថា ​ព្យុះ​ទី​ហ្វុ​ង​ In-Fa បាន​ធ្លាក់​ចុះ​ដល់​ដីគោក​ជា​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​តំបន់​ឆ្នេរ​ភីង​យូ នៃ​ខេត្ត​ជែ​ស៊ី​ងភាគ​ខាងកើត​ប្រទេស​ចិន​។​

​ព្យុះ​ទី​ហ្វុ​ង​បាន​ប៉ះពាល់​ដល់​តំបន់​ឆ្នេរ​សមុទ្រ​សៀង​ហៃ ខេត្ត​ជេ​ជាំ​ង និង​ខេត្ត​ជាំ​ង​ស៊ូរបស់​ប្រទេស​ចិនដោយមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ និង​ខ្យល់​បក់​ខ្លាំង​។ ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ជេ​ជាំ​ង​ត្រូវ​បាន​ជន់​លិច​។​ កិច្ចប្រឹងប្រែង​គ្រប់គ្រង​ទឹកជំនន់​ និង​ការ​ជម្លៀស​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃអាទិត្យ​ មុន​ពេល​ការ​មក​ដល់​ជា​លើក​ទី​២ របស់​ព្យុះ​ទី​ហ្វុ​ង In-Fa។​ នាវា​ចម្លង​ទាំងអស់​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ ​នៅ​តាម​ភូមិ​នានា​ក្នុង​តំបន់​ឆ្នេរ​ភីង​យូ​។​ ប្រជា​ពលរដ្ឋ​សរុប​ចំនួន ១៥០,០០០​នាក់​នៅក្នុង​ខេត្ត​ជែ​ស៊ី​ង ត្រូវ​បាន​គេ​ផ្ទេរ​ទៅ​កន្លែង​សុវត្ថិភាពរហូតដល់​យ​ប់​ថ្ងៃអាទិត្យ​។​

​ព្យុះ​ទី​ហ្វុ​ង​នេះ​ក៏បាន​ធ្វើ​ឱ្យ​រំខាន​ដល់​ប្រព័ន្ធ​ដឹកជញ្ជូន​ នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​ផង​ដែរ ​ដែល​បណ្តាល​ឱ្យ​លុបចោល​រថភ្លើង​ល្បឿន​លឿន​ភាគច្រើន ​និង​បិទ​ព្រលាន​យន្តហោះ​ចំនួន ១៨ នៅ​សៀង​ហៃ​ ខេត្តជេ​ជាំ​ង និង​ខេត្តជាំ​ង​ស៊ូ។ នេះ​ជា​ព្យុះ​ទី​ហ្វុ​ង​ទី​៦ នៅ​ឆ្នាំនេះដែល​បាន​បោកបក់​មក​លើ​ដីគោក​នៅ​ម៉ោង​ប្រមាណ ១២ និង ៣០​នាទី​ថ្ងៃអាទិត្យ​ជា​លើកដំបូង​នៅ​ក្នុង​ស្រុក​ពូ​អ៊ូយ ក្រុង​ចូ​សាន នៃ​ខេត្ត​ជេ​ជាំ​ង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm