ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅលីបង់ភាគ ខាងត្បូង

2024/04/22 05:50:19 pm        148

ក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធ នៅប្រទេសលីបង់ភាគខាងត្បូង។

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមនេះ បានឲ្យដឹងថា យានដ្រូនដែលត្រូវបានទម្លាក់ពីលើតំបន់ Al Aishiyeh នៅប្រទេសលីបង់ ភាគខាងត្បូង «កំពុងធ្វើការវាយប្រហាររបស់ខ្លួនលើប្រជាជនស្មោះត្រង់ របស់យើង»។

កងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់ បានធ្វើការបាញ់ប្រហារគ្នាអស់ រយៈពេលជាង ៦ខែហើយ ស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា នៅក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំមួយ ក្នុងឆ្នាំ ២០០៦។

ក្រុមហេសបូឡា បានអះអាងថា យានដ្រូន គឺជាប្រភេទ Hermes 450 របស់អ៊ីស្រាអែល ដែលជាយាន ដ្រូនផលិតដោយក្រុមហ៊ុន Elbit Systems ជាក្រុមហ៊ុនផលិតអាវុធដែលមានមូលដ្ឋាន នៅអ៊ីស្រាអែល។

ការប្រយុទ្ធគ្នា បានជំរុញឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀត។

តួលេខរបស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិលីបង់ ៣៧០នាក់ រួមទាំងអ្នកប្រយុទ្ធហេសបូឡាជាង ២៤០នាក់ និងជនស៊ីវិល ៦៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ជនជាតិអ៊ីស្រាអែល ១៨នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់ នៅខាងព្រំដែនអ៊ីស្រាអែល នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm