សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសុន្ទរកថាបើកសន្និបាតលើកទី៨០របស់ UN-ESCAP នៅទីក្រុងបាងកក

2024/04/22 07:06:18 pm        193

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា​ពិសេសនៅ​ក្នុង​ពិធី​បើក​សន្និបាត​លើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។

ក្នុងឱកាសថ្លែងសុន្ទរកថានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បាន​សម្ដែង​ការ​អបអរ​សាទរ​ដល់​លោក​ស្រី​បណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការ​រង​អង្គការ​សហ​ប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ដែល​បាន​រៀប​ចំ​ពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងបាំងកក ប្រទេសថៃប្រកបដោយជោគជ័យ ជាពិសេស​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​សម្រេច​គោល​ដៅរបស់ប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ទាំងអស់គ្នា។

សម្ដេចធិបតី បានថ្លែងថា សន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» បានពិភាក្សាលម្អិតអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និង​វិធី​សាស្ត្រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និង​ការ​ពន្លឿន​ការ​សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសនោះ​សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានសម្ដែងការអរគុណដល់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថៃ រួមនឹងនិងប្រជាជនថៃដែលបានទទួលស្វាគមន៍សម្ដេច និង​គណៈ​ប្រតិភូកម្ពុជា ប្រកបដោយភាពកក់ក្ដៅបំផុតក្នុងដំណើរចូលរួមសន្និបាតនេះ។

សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បរិវត្តន៍ឧស្សាហកម្មឌីជី កំពុងដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការអភិវឌ្ឍ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ក្នុងសកលលោក។ ជាពិសេស​នា​អំឡុង​ពេល​ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញយ៉ាង​ច្បាស់​អំពី​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យាឌីជីថលនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបញ្ជាក់ថា តាមរយៈបច្ចេកវិទ្យាឌីជីថល ទាំងអស់គ្នាអាចកាត់បន្ថយគម្លាត និង​ពេល​វេលា បានជាច្រើនក្នុងការធ្វើកិច្ចការងារ និងការផ្ដល់សេវាកម្មផ្សេងនៅក្នុងអាជីវកម្ម ពាណិជ្ជកម្ម និង​ការ​រស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ហើយសម្រាប់ប្រទេសកម្ពុជា បានចាត់​ទុក​បច្ចេក​វិទ្យា​ឌីជីថល​ គឺជាគោលនយោបាយស្នូលមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm