ទីក្រុងរ៉ូម របស់អ៊ីតាលី ប្រារព្ធខួបលើកទី២.៧៧៧ ជាមួយនឹងព្រឹត្តិការណ៍យ៉ាងឱឡារិក

2024/04/22 09:48:14 pm        84

រដ្ឋធានីរបស់ប្រទេសអ៊ីតាលី បានប្រារព្ធពិធីខួបគម្រប់ ២.៧៧៧ ឆ្នាំរបស់ទីក្រុងកាលពីថ្ងៃអាទិត្យ (២១ មេសា) ដែលជាការរំលឹកប្រចាំឆ្នាំនៃប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ទីក្រុង ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការពេញនិយមកាន់តែខ្លាំងឡើងពីភ្ញៀវទេសចរ។

កាលពីថ្ងៃអាទិត្យ ទីក្រុងបានប្រារព្ធពិធីយ៉ាងគគ្រឹកគគ្រេងជាមួយនឹងការប្រគុំតន្ត្រី ការតាំងពិព័រណ៌ ពិធីផ្សេងៗ និងក្បួនដង្ហែដែលមានមនុស្សជាង ២.០០០ នាក់ដើរក្បួនតែងខ្លួនជាទាហាន មេទ័ព ព្រឹទ្ធសមាជិក អ្នកប្រយុទ្ធ អាចារ្យ បុព្វជិត និងពួកអភិជន ដែលសុទ្ធតែស្លៀកពាក់សំលៀកបំពាក់សម័យរ៉ូម៉ាំង។

យោងតាមប្រពៃណី ទីក្រុងរ៉ូម ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ៧៥៣ មុនគ.ស។ ការប្រារព្ធពិធីកាលពីថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើងនៅក្នុងកីឡាដ្ឋាន ឆៀលកូ ម៉ាកស៊ីម៉ូ (Circus Maximus) ដែលជាអតីតទីលានប្រណាំងនៃសម័យរ៉ូម៉ាំងដែលស្ថិតនៅក្នុងតំបន់ទំនាបរវាងភ្នំ ប៉ាឡាទីន (Palatine) និងភ្នំ អាវេនទីន (Aventine) ដែលជាតំបន់ភ្នំមានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងប្រវត្តិសាស្រ្តរបស់ទីក្រុង។

ទោះបីជាប្រភពដើមនៃការប្រារព្ធពិធីកាលពីថ្ងៃអាទិត្យនេះមានអាយុកាលរាប់សតវត្សរ៍មកហើយក៏ដោយ ព្រឹត្តិការណ៍បានទាក់ទាញអ្នកដំណើរយ៉ាងច្រើន ខណៈដែលទេសចរនៅក្នុងប្រទេសអ៊ីតាលី បានងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។

មិនមានការប៉ាន់ស្មានជាផ្លូវការសម្រាប់ចំនួនមនុស្សដែលបានចូលរួមក្នុងសកម្មភាពកាលពីថ្ងៃអាទិត្យនោះទេ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ទីក្រុងបានដាក់ពង្រាយនគរបាលយ៉ាងច្រើនសម្រាប់សន្តិសុខ និងការត្រួតពិនិត្យចរាចរណ៍៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm