គម្រោងរៀបចំរបៀងទេសចរណ៍លំហែបៃតងនៅឧទ្យានជាតិគីរីរម្យ នឹងជួយបង្កើន​ចំណូលរបស់ប្រ​ជាពលរដ្ឋមូលដ្ឋាន

2024/04/22 09:49:47 pm        302

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ការគ្រប់គ្រង ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បាន​ថ្លែង​ថា ឧទ្យានជាតិ«គីរីរម្យ» នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បង្កប់​នូវ​សក្តានុពល​ធម្មជាតិ​ជា​ច្រើន ដែលទេសចរ អាចមកទស្សនា រួមជាមួយខ្យល់អាកាសត្រជាក់ ល្អបរិសុទ្ធ និងមាន​ធន​ធាន​ធម្មជាតិ​ស្រស់ស្អា​ត។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងបរិស្ថាន​នឹង​គិតគូរ​រៀបចំ​ជា​របៀង​ទេសចរណ៍​លំហែ​បៃតង ស្របតាមអនុសាសន៍ណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរ​ក្ស​ជីវៈ​ចម្រុះ អត្តសញ្ញាណជាតិ ទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងជួយឱ្យ​ការ​រស់​នៅ​រប​ស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានចំណូលល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការសិក្សារៀបចំរបៀងទេសចរណ៍ ក្នុង​ឧទ្យានជាតិ«គីរីរម្យ» គឺភ្ជាប់ពីតំបន់ទេសចរណ៍ធម្មជាតិ ជាមួយតំបន់ទេសចរណ៍វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត រួមជាមួយទីតាំងទេសភាពនានា នៅក្នុងពេលខាងមុខ។

សូមបញ្ជាក់ថា កន្លងមកឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» បានទា​ក់​ទាញភ្ញៀ​វ​ទេសចរ​គ្រប់​រដូវកាល ដោយសារ នៅតំបន់នោះ មានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ ព្រមទាំង​មាន​ទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំជាមួយនិងរុក្ខជាតិតូចធំពេញព្រៃ មាន​ទឹក​ជ្រោះ​ធ្លាក់​ជាច្រើនអន្លើ និងសត្វព្រៃ ជាច្រើនប្រភេទរស់នៅផងដែរ។

បច្ចុប្បន្នកំពុង​មានភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងលេងកម្សាន្តសប្បាយជាច្រើន ក្នុង​នោះ​រួមមាន៖ រមណីយដ្ឋានជ្រោះភ្នំ, ដំណាក់ចាស់ ដំណាក់ថ្មី, តំបន់ស្រះស្រង់, តំបន់ទឹកធ្លាក់, ជ្រោះអូរតាហ៊ុយ, តំបន់ចំការតែ, ភ្នំថ្មដា, និងតំបន់ល្អាងភ្នំ...។ល។ លើសពីនេះ មានតំបន់​រម្មណីយ​ដ្ឋានថ្មីៗ ដែលបានរៀបចំជាមួយធម្មជាតិ គួរជាទីទាក់ទាញដូចជាឧទ្យានបោះតង់ កន្លែង​វិបស្សនា​ថ្មី​នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ដូចជាតំបន់ភ្នំទេវៈ ដែល​មាន​កែច្នៃឆ្លាក់រូបសិល្បះវប្បធម៌លើថ្មភ្នំដ៏ល្អវិចិត្រ។ល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញនិងលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធ ព្រម​ទាំង​ប្រជាពលរដ្ឋ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ព្រោះ​ថា​សម្បត្តិវប្បធម៌ធម្មជាតិទាំងអស់នេះ គឺទុកសម្រាប់ជាប្រយោជន៍ ជូនសហគមន៍​ឱ្យរក​ប្រាក់​ចំណូល​បន្ថែម ដើម្បីធ្វើឱ្យជីវភាព​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​។ ខណៈដែលមានការ​រក​ចំណូល​ទាំង​នេះ​ដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្ត​ឱ្យ​ប្រជា​សហគមន៍​គឺ​កើត​ចេញ​ពី​ភាព​ស្អាត មិនមានការកេងចំណេញ មិនកុហកភូតភរ​បោក​ប្រាស់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ឡើយ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm