ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តហឺណាន ចុះហត្ថលេខា ជំរុញផ្លាស់ប្តូរទេសចរកម្ពុជា-ចិន

2024/04/22 10:54:23 pm        126

ភ្នំពេញ ៖នៅថ្ងៃទី២២ ខែមេសានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តម ស៊ុន សូវកាង អភិបាលរងប្រតិបត្តិ ខេត្តហឺណាន ប្រទេសចិន អនុវត្តគម្រោងវិថីសូត្រផ្លូវអាកាស ដើម្បីសម្របសម្រួលការផ្លាស់ប្តូរ លំហូរទេសចរកម្ពុជា ចិន រាប់លាននាក់ និងជំរុញលើកទឹកចិត្តសហគ្រាសទេសចរណ៍ កម្ពុជា ហឺណានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា។ 

​ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា ការចុះហត្ថលេខា អនុវត្តគម្រោងវិថីសូត្រផ្លូវអាកាស កម្ពុជា ហឺណាន អាស៊ាន គឺបានធ្វើឡើងស្របពេលកម្ពុជា អនុវត្តយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” ដើម្បីរឹតចំណងមិត្តភាពគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសចិន និងការទាក់ទាញភ្ញៀវទេសចរជនជាតិចិនដែលជាប្រភពទីផ្សារដ៏មានសក្តានុពលជុំវិញពិភពលោក។

ឯកឧត្តម រដ្ឋមន្ត្រី នៅក្នុងជំនួបនោះ បានថ្លែងគាំទ្រ លើកទឹកចិត្តសហគ្រាសភ្ជាប់ពាក់ព័ន្ធនឹងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាអភិវឌ្ឍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការផ្សព្វផ្សាយ និងការអភិវឌ្ឍទីផ្សារទេសចរណ៍ ព្រមទាំងផ្លាស់ប្តូរ និងលើកកម្ពស់វិស័យទេសចរណ៍ និងខ្លឹមសារវប្បធម៌ ហឺណានដែលជាកន្លែងប្រទេសចិនបានចាប់ផ្តើម និង ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ ។

ឯកឧត្តម សុខ សូកេន ក៏បានគាំទ្រចំពោះការចុះហត្ថលេខា កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំ ឆ្នាំ២០២៤ ឆ្នាំ២០២៨ អនុវត្ត“គម្រោងវិថីសូត្រផ្លូវអាកាស” កម្ពុជា ហឺណាន-អាស៊ាន ដែលតំណាងដោយរដ្ឋបាលក្រុង Zhengzhou (ជិនចូវ) និងក្រុមហ៊ុន Cambodia Angkor Air ដើម្បីជំរុញការធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនផ្លូវអាកាស កម្ពុជា ចិន។

 នៅក្នុងជំនួបនេះ ភាគីទំាំងពីរក៏បានព្រមព្រៀង គាំទ្រការផ្លាស់ប្តូរជំនាញ និងការអនុវត្តល្អបំផុតលើផ្នែកគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និង លើកទឹកចិត្ត ជំរុញសហគ្រាសទេសចរណ៍នៃភាគីទាំងពីរ ឱ្យមានការផ្លាស់ប្តូរ និងសហការក្នុងវិស័យទេសចរណ៍ ព្រមទាំងការវិនិយោគ។ 

ឯកឧត្តម ស៊ុន សូវកាង ក្នុងជំនួប ក៏បានថ្លែងគាំទ្រការធ្វើឱ្យប្រសើរឡើងនូវស្តង់ដាសេវាកម្ម និងគុណភាព

នៃការទទួលភ្ញៀវទេសចរ និងគាំទ្រកម្ពុជាអនុវត្តផែនការរបស់ "China Ready" ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាផងដែរ៕

​អត្ថបទ ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm