ក្រសួងសង្គមកិច្ចបើកវគ្គបណ្តុះបណ្តាលដល់មន្រ្ដីដើម្បីធានាឧត្តមប្រយោជន៍ជូនដល់ពលរដ្ឋទូទាំងប្រទេស

2024/04/22 11:02:47 pm        64

ភ្នំពេញ ៖ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះបានចាប់ផ្ដើមរៀបចំសិក្ខាសាលាផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញសង្គមកិច្ច សម្រាប់មន្ត្រីនៅក្នុងក្រសួង ដើម្បីធានាឧត្តមប្រយោជន៍ជូនជនរងគ្រោះនិងជនងាយរងគ្រោះ។

​ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះថា វិស័យសង្គមកិច្ចជាការងារដ៏មានសារៈសំខាន់សម្រាប់ជួយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ រីឯមន្ត្រីរបស់ក្រសួងក៏ត្រូវការជាចាំបាច់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាប្រសិទ្ធភាពការងារ និងនិរន្តរភាព។

 ចំពោះមុខ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្រេចបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង ដែលជាការចាប់ផ្តើមយុទ្ធនាការ ពង្រឹង និងពង្រីកសមត្ថភាព ជំនាញវិជ្ជាជីវៈដល់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស និងឈានទៅដល់ការបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បី ធានាគុណភាពក្នុងការផ្តល់អាជ្ញាប័ណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច និងការការពារហានិភ័យវិជ្ជាជីវៈ ដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គមកិច្ច និងអតិថិជន ដែលទាំងអស់នេះ ជាឧត្តមប្រយោជន៍ជូនដល់ ជនរងគ្រោះ និងងាយរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានកោតសសើរ ដល់វិទ្យាស្ថានជាតិសង្គមកិច្ច។ ឯកឧត្តមថា វិទ្យាស្ថានជាតិសង្គមកិច្ច បានរួមចំណែកក្នុង ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករៀបចំកសាង ក្របខណ្ឌនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិនានា ថែមទាំងបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រី សង្គមកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវក្នុងការបម្រើសេវាជូនជនរងគ្រោះ និងងាយរងគ្រោះ ក្នុងបរិបទនៃការវិវត្តន៍ ឥតឈប់ឈរក្នុងសកលលោក ជាពិសេសការរីកលូតលាស់នៃបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (ICT)ដែល ទាមទារឱ្យ យើងអភិវឌ្ឍន៍ ទាំងបច្ចេកទេស និងឯកសារសិក្សាស្រាវជ្រាវ ព្រមទាំងត្រូវយកចិត្តទុកដាក់ជាចម្បងលើការលើក កម្ពស់គុណភាព ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        212
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm