យុវជន​បាទី​បង្ហាញ​ភាព​រីកចម្រើន ៣​ចំណុច​ក្រោយ​ផ្ទេរ​ពី​សាលា​តម្រង់​ទិស​តាម​ខេត្ត​

2021/07/27 09:35:24 pm        234

​បាល់ទាត់៖ អតីត​កីឡាករ​សាលា​តម្រង់​តាម​ខេត្ត ៣​រូបរួមមាន​កីឡាករ ហួត វ៉ាន់ណេត ផ្ទេរ​មកពី​ខេត្ត​បន្ទាយមានជ័យ​, កីឡាករ ហួត ដា​នី​ន ផ្ទេរ​មកពី​ខេត្ត​ត្បូងឃ្មុំ និង​កីឡាករ កើត ពេ​ជ ផ្ទេរ​មកពី​ខេត្ត​ក្រចេះបាន​បង្ហាញ​ភាព​សប្បាយ​រីករាយ និង​បង្ហាញ​នូវ​ភាព​រីកចម្រើន ៣​ចំណុច ក្រោយ​ចូលរួម​ជាមួយ​សាលា​បាល់ទាត់​ជាតិ​បាទីនៅ​ខេត្ត​តាកែវ។​

​សមាជិក​ក្រុម​យុវជន U-18 បាទី​ទាំង ៣​រូបបាន​បញ្ជាក់​ថា នៅ​បាទី ក្រៅពី​ផ្ដោត​លើ​ការ​ហ្វឹក​ហាត់ ក្រុមការងារ​បាន​គិត​គូ​រលើ​ការសិក្សា សុខភាព និង​អាហារ​ហូបចុក​ជាដើម ពិសេស​គឺ​ការ​ហ្វឹក​ហាត់​ស្តង់ដារដែល​នាំ​ឲ្យ​កម្លាំង តា​ត់​ទិច និង​បច្ចេកទេស​របស់​ពួកគេមានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ពួកគេ​រំពឹង​ថា ជំរុញ​ឲ្យ​ពួកគេ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ក្លាយ​ជា​កីឡាករ​អាជីព និង​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​នា​ថ្ងៃ​អនាគត។​

​គួរ​បញ្ជាក់​ថា បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ពង្រីក​សាលា​តម្រង់​ទិស​កីឡាបាល់ទាត់​ស្ទើរ​គ្រប់​រាជធានី​-​ខេត្ត​ រៀង​រាល់ឆ្នាំ​សហព័ន្ធ​តែង​តែ​មាន​ការរៀបចំ​ធ្វើ​តេស្ដ ដើម្បី​ជ្រើស​រើស​យុវជន​ចូល​ទៅ​ស្នាក់នៅ និង​ហ្វឹកហាត់នៅ​សាលា​បាល់ទាត់​ជាតិ​បាទី ក្រោយពេល​កីឡាករ​ចាស់ៗ​នៅ​ទីនោះដល់ពេល​ចាកចេញ។ ដូច្នេះ​នេះ​គឺជា​ភាព​ងាយ​ស្រួល​មួយ​របស់​សហព័ន្ធ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        156
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm