មន្ទីរពេទ្យ អរៀនដា ផ្តល់កញ្ចប់ពិនិត្យសុខភាពរយៈពេលមួយឆ្នាំពេញ ជាមួយការបង់ប្រាក់តែ១ដង

2024/04/23 12:00:14 am        183

ភ្នំពេញ ៖ ពិតជាពិសេសបំផុត និងមិនធ្លាប់មាននៅប្រទេសកម្ពុជា ខណៈមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានដាក់លក់ជាផ្លូវការនូវកញ្ចប់ពិនិត្យសុខភាព Buffet health checkup ដែលអតិថិជនធ្វើការបង់ប្រាក់តែ១ដង គឺអាចមកពិនិត្យសុខភាពជាច្រើនដង ដោយឥតគិតថ្លៃ និងក្នុងរយៈពេលពេញ ១ឆ្នាំ។ 

​យោងតាមមន្ទីរពេទ្យអន្តរជាតិ អរៀនដា នៅរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា កញ្ចប់ពិនិត្យសុខភាព អតិថិជនគ្រាន់តែចំណាយប្រាក់ត្រឹមតែ ១ដង អាចមកទទួលយកសេវាកម្មពិនិត្យសុខភាពបានជាច្រើនដង ដោយមិនមានការចំណាយអ្វីបន្ថែមទៀតនោះទេ ជាមួយស្តង់ដារអន្តរជាតិដែលមានការពិនិត្យរហូតដល់ ៦០មុខងារ នៃរាងកាយ និងជួបជាមួយវេជ្ជបណ្ឌិតជំនាញដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ជាពិសេសទៅទៀតនោះ ចំពោះអ្នកដែលស្រឡាញ់សុខភាព និងដើម្បីតាមដានសុខភាពជាប្រចាំ ជាមួយការចំណាយត្រឹមតែ ៤៩៩ដុល្លារសម្រាប់បុរស និង៥៩៩ដុល្លារ សម្រាប់ស្រ្តី ក្នុងការពិនិត្យសុខភាពបានច្រើនដងក្នុង១ឆ្នាំ។

 ប្រភពដដែលនេះ បានបញ្ជាក់ទៀតថា ចំពោះអតិថិជនដែលរៀបអាពាហ៍ពិពាហ៍យូរឆ្នាំ តែពិបាកមានកូន ឬចង់បានកូនតាមប្រាថ្នា ក៏អាចជួបជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមានបទពិសោធន៍ជាច្រើនឆ្នាំនៅមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានផងដែរ។ លើសពីនេះទៀត អរៀនដា ទើបសហការណ៍ជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ (AIA) បង្កើតជាកាតសមាជិក អរៀនដា-AIA ដែលចំណាយត្រឹមតែ ៤៩០ដុល្លារ នឹងទទួលបាន ១ម៉ឺនដុល្លារ សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិមួយនេះ។

សូមជម្រាបជូនទៀតថា មន្ទីរពេទ្យអន្តរជាតិ អរៀនដា គឺជាមន្ទីរពេទ្យទូទៅ ដែលក្នុងនោះមានសេវាកម្មចម្បងដូចជា៖ ផ្នែកជម្ងឺលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្ត្រី ផ្នែកជម្ងឺកុមារ ផ្នែកជម្ងឺទូទៅ ផ្នែកព្យាបាលជំងឺធ្ងន់(ICU) និងផ្នែកសង្គ្រោះបន្ទាន់ ២៤ ម៉ោង ព្រមទាំងមានផ្នែកជាច្រើនទៀតសម្រាប់បំពេញរាល់តម្រូវការបញ្ហាសុខភាពរបស់អ្នកជម្ងឺដែលមានដូចជា ផ្នែកជម្ងឺទឹកនោមផ្អែម ផ្នែកជម្ងឺសើស្បែក ផ្នែកជម្ងឺធ្ងន់ទារក ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៌ សេវាសង្គ្រោះបន្ទាន់តាមយន្តហោះពិសេស និងផ្នែកប្រឆាំងភាពចាស់៕ ដោយ ៖ បូរ៉ាវី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        66
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm