នគរបាលបូលីវី បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្បួនតវ៉ារបស់ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត

2024/04/23 03:18:32 pm        278

នគរបាលបូលីវីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកកាលពីថ្ងៃចន្ទទី២២មេសា ដើម្បីបំបែកក្បួនតវ៉ា នៅក្នុងទីក្រុងឡាប៉ាស់(La Paz ) ដោយក្រុមគ្រូបង្រៀន មកពីទូទាំងប្រទេស ដែលកំពុងទាមទារដំឡើងកញ្ចប់ថវិកាក្នុងវិស័យអប់រំសាធារណៈ និងច្រានចោលសំណើច្បាប់ប្រាក់សោធននិវត្តន៍ដ៏ ចម្រូងចម្រាសមួយ ដែលក្រុមគ្រូប្រៀនទាំងនោះ និយាយថា សំណើច្បាប់នោះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។

គ្រូបង្រៀនរាប់រយនាក់មកពីទូទាំងប្រទេសកំពុងដើរក្បួនតវ៉ាទៅកាន់អគារក្រសួងអប់រំ នៅក្នុងទីក្រុងឡាប៉ាស់ នៅពេលកងកម្លាំងនគរបាលបង្ក្រាបកុបកម្មកំពុងបង្កើនការការពារនៅតាមដងផ្លូវនានា។

ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត កំពុងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍ប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថាជាសេចក្ដីពង្រាងច្បាប់ចូលនិវត្តន៍ដោយបង្ខំ ដែលរដ្ឋាភិបាលកំពុងព្យាយាមរុញទៅអនុម័តនៅសភា។

នៅក្នុងប្រទេសបូលីវី អាយុចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ត្រូវបានកំណត់ត្រឹម៥៨ ឆ្នាំ សម្រាប់បុរស និង៥៥ឆ្នាំសម្រាប់ស្ត្រី ។ក្រុមអ្នកតវ៉ា និយាយថា សំណើច្បាប់នេះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។

រដ្ឋាភិបាល និយាយថា សំណើច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពនិងសុខភាពរបស់មន្ត្រីជំនាញ ខណៈពួកគេអាចធ្វើតេស្តសុខភាព ថាតើពួកគេស័ក្កិសមនឹងបន្តការងារលើសពីអាយុដែលបានកំណត់ដែរឬអត់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm