អ៊ីស្រាអែល កំពុងពង្រីកតំបន់មនុស្សធម៌ហ្កាហ្សា សម្រាប់លទ្ធភាពនៃការវាយប្រហារក្រុង រ៉ាហ្វា

2024/04/23 03:54:57 pm        319

វិទ្យុរដ្ឋហេប្រ៊ូ (HPR) បានរាយការណ៍កាលពីថ្ងៃចន្ទ (២២ មេសា) ថាអ៊ីស្រាអែល កំពុងរៀបចំពង្រីក «តំបន់មនុស្សធម៌» នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីត្រៀមសម្រាប់ការវាយប្រហារដែលអាចកើតមានលើទីក្រុង រ៉ាហ្វា (Rafah) ជាប់ព្រំដែន។

វិទ្យុនេះបាននិយាយថា តំបន់មនុស្សធម៌ថ្មីនឹងពង្រីកពីភូមិ អាល់ម៉ាវ៉ាស៊ី (Al-Mawasi) ភាគខាងត្បូងតាមបណ្តោយតំបន់ឆ្នេរនេះទៅកាន់ជាយក្រុង ឌើ អាល់បាឡា (Deir al-Balah) នៅភាគកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប ហើយនឹងអាចដាក់ជនភៀសខ្លួនបានប្រហែលមួយលាននាក់។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ទីរពេទ្យចល័តចំនួនប្រាំទីតាំងត្រូវបានបង្កើតឡើងនៅក្នុងតំបន់នេះ ដោយបន្ថែមពីលើមន្ទីរពេទ្យដែលមានស្រាប់ដែលកំពុងដំណើរការ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាកាលពីថ្ងៃអាទិត្យ ថានឹងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើក្រុមហាម៉ាស នៅប៉ុន្មានថ្ងៃខាងមុខ។

លោក ណេតាន់យ៉ាហ៊ូ បានគំរាមម្តងហើយម្តងទៀតថានឹងបើកការវាយប្រហារលើក្រុង រ៉ាហ្វា ព្រោះទីនោះជា «បន្ទាយដ៏រឹងមាំ» ចុងក្រោយរបស់ក្រុមហាម៉ាស។ ក្រុង រ៉ាហ្វា បានក្លាយជាជម្រកចុងក្រោយសម្រាប់ប្រជាជនប៉ាឡេស្ទីនជាង ១,៤ លាននាក់ បន្ទាប់ពីការផ្លាស់ទីលំនៅរបស់ពួកគេពីភាគខាងជើង និងភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ដោយសារតែជម្លោះដ៏បង្ហូរឈាមដែលកំពុងបន្តរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        30
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm