ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល ( Josep Borrell) កាលពីថ្ងៃចន្ទ បានជំរុញឲ្យរដ្ឋសមាជិកបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ដែលបានស្នើដោយអ៊ុយក្រែន។

លោកបូរ៉ែល បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសលុចសំបួ បន្ទាប់ពីកិច្ចប្រជុំរួមរបស់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់សហភាពអឺរ៉ុបថា៖«ឥឡូវនេះ អ្វីៗត្រូវបាននិយាយ ហើយរឿងជាច្រើនដែលត្រូវធ្វើ»។
ជាមួយនឹងជួរមុខក្រោមសម្ពាធយ៉ាងខ្លាំងពីកងកម្លាំងរុស្ស៊ី អ៊ុយក្រែន បាននិងកំពុងអង្វរសម្ព័ន្ធមិត្តឲ្យបញ្ជូនគ្រាប់រំសេវ និងសព្វាវុធបន្ថែមទៀត ជាពិសេសប្រព័ន្ធប្រឆាំងយន្តហោះដូចជា Patriot ជាដើម។

លោកបូរ៉ែល បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុប យល់ពីតម្រូវការបន្ទាន់របស់អ៊ុយក្រែន ហើយថា ប្រទេសទាំងអស់ គឺស្ថិតក្នុងទីតាំងមួយ ដើម្បីធ្វើការសម្រេចចិត្ត»។ លោកបានលើកឡើងថា ក្រុម Patriots មិនស្ថិតនៅក្នុងកម្មសិទ្ធិរបស់នាយកប្រតិបត្តិសហភាពអឺរ៉ុបទេ។ «ប្រព័ន្ធ Patriots ស្ថិតនៅក្នុងរាជធានីនានា ហើយវាអាស្រ័យលើពួកគេ ធ្វើការសម្រេចចិត្ត។

រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប បានពិភាក្សាអំពីការគាំទ្រសម្រាប់អ៊ុយក្រែន- បន្ទាប់ពីការអនុម័តរបស់សមាជិកសភាអាមេរិកអំពីកញ្ចប់ជំនួយជិត ៦១ពាន់លានដុល្លារ ក៏ដូចជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់សម្រាប់ការវាយប្រហារលើអ៊ីស្រាអែល និងការផ្គត់ផង់អាវុធដល់ប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសឡាតវីលោកស្រី បៃបា ប្រេស ( Baiba Braže) បាននិយាយថា វាជារឿងសំខាន់ដែលបណ្តាប្រទេសសហភាពអឺរ៉ុប កុំមានការអាក់អន់ស្រពន់ចិត្តនៅពេលនេះ ដែលសហរដ្ឋអាមេរិក បានអនុ ម័តកញ្ចប់ជំនួយដែលពន្យារពេលជាយូរមកហើយនោះ។