មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា មេរោគកូវីដ១៩បន្លែងថ្មីប្រភេទDeltaនឹងបម្លែងបន្តទៅរកភាពអាក្រក់បន្ថែមទៀត

2021/07/27 11:16:40 pm        31

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស បានថ្លែងអះអាងថា មេរោគកូវីដ១៩បន្លែងថ្មីប្រភេទDeltaវានឹងបម្លែងបន្តទៅរកភាពអាក្រក់កាន់តែខ្លាំងបន្ថែមទៀត ដែលវានឹងបណ្តាលឲ្យអ្នកជំងឺអាចឆ្ពោះទៅរកភាពធ្ងន់ធ្ងរបានយ៉ាងឆាប់រហ័ស ប្រសិនបើមិនមានការប្រុងប្រយ័ត្នខ្ពស់ទេនោះ។

 ក្នុងឱកាសនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាថវិការ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតា លោកយាយ ដែលមានអាយុពី១០១ ដល់១០៤ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃុំនោះ លោកជំទាវឱ វណ្ណឌីន បានលើកឡើងថា រហូតមកដល់សព្វថ្ងៃនេះប្រទេសកម្ពុជាយើងមានអ្នកឆ្លងមេរោគកូវីដ១៩បម្លែងថ្មី រាប់រយនាក់ហើយ ហើយបើតាមអ្នកជំនាញអះអាងថា មេរោគបម្លែងថ្មីនេះវានឹងវិវត្តន៍ទៅរកភាពធ្ងន់ធធ្ងរយ៉ាងឆាប់រហ័សផងដែរ ពោលប្រសិនបើយើងធ្វើការទប់ស្កាត់មិនបានទាន់ពេលវេលាទេនោះវានឹងកាន់តែឆក់យកជីវិតយើងបានយ៉ាងលឿនផងដែរ។

​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលនេះផងដែរបានឲ្យដឹងទៀតថាមេរោគកូវីដ១៩បន្លែងថ្មីប្រភេទDeltaនេះគឺវាបានកើតឡើងច្រើននៅតាមបណ្តាខេត្តដែលជាប់នឹងព្រំដែនរវាងប្រទេសកម្ពុជា និងថៃខណៈដែលបងប្អូនពលករខ្មែរយើងបានវិលមកពីប្រទេសថៃវិញនោះ។ ទោះជាយ៉ាងនេះក្តីលោកជំទាវឱ វណ្ណឌីន បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើយើងមានការធ្វេសប្រហែសបន្តទៀតនោះមេរោគបន្លែងថ្មីប្រភេទDeltaនេះនឹងអាចឆ្លងចូលក្នុងសហគមន៍កាន់តែខ្លាំង ដោយសារតែមេរោគនេះវាមិនងាយរកឃើញវាដូចមេរោគកូវីដ១៩ធម្មតានោះឡើយ។

​ជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីនក៏បានបន្តអំពាវនាវយ៉ាងទទួចដល់បងប្អូនជនរួមជាតិទំាងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ដោយមិនត្រូវភ្លេចកិច្ចការពារនូវវិធានការ៣កុំ និង៣ការពារនោះឡើយ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើងឆាប់វិលត្រឡប់ទៅរកសភាពដើមវិញ ខណៈស្ថានការណ៍បច្ចុប្បន្នមេរោគកូវីដ១៩បានបំផ្លាញសុខភាព និងអាយុជីវិតរបស់បងប្អូនពលរដ្ឋខ្មែរយើងកាន់តែច្រើនទៅពីមួយថ្ងៃទៅមួយថ្ងៃនោះ៕អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        66
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        57
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        234

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm