ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើង ធ្វើសមយុទ្ធប្រឆាំងនុយក្លេអ៊ែរជាលើកដំបូង

2024/04/23 06:49:08 pm        336

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ (២៣ មេសា) នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធប្រឆាំងនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួន ក្នុងការនិមិត្តបើកប្រព័ន្ធគ្រប់គ្រង «បញ្ចេញនុយក្លេអ៊ែរ» ដែលដឹកនាំដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីជាការព្រមានយ៉ាងច្បាស់ដល់សត្រូវរបស់ខ្លួន។

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីជាច្រើនគ្រាប់កាលពីថ្ងៃចន្ទ ឆ្ពោះទៅកាន់សមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។

KCNA រាយការណ៍ថា ជាផ្នែកមួយនៃការសាកល្បងប្រព័ន្ធគ្រប់គ្រងនុយក្លេអ៊ែរទូទាំងប្រទេស ដែលឈ្មោះថា «បញ្ចេញនុយក្លេអ៊ែរ» កងកម្លាំងកាំភ្លើងធំរបស់ខ្លួនបានចូលរួមក្នុងសមយុទ្ធបែបនេះជាលើកដំបូង កាលពីថ្ងៃចន្ទ ក្នុងការបង្ហាញពីសមត្ថភាពនុយក្លេអ៊ែរចម្រុះ និងការតវ៉ាប្រឆាំងនឹងសមយុទ្ធយោធា «បង្កហេតុ និងឈ្លានពាន» របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

យោងតាម KCNA បានឱ្យដឹងថា លោក គីម បានត្រួតពិនិត្យសមយុទ្ធនិមិត្តនេះដែលពាក់ព័ន្ធនឹងការធ្វើសមយុទ្ធកងទ័ពនៅក្នុងឥរិយាបថប្រឆាំងនុយក្លេអ៊ែរ និងការបាញ់កាំភ្លើងធំផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ នៅក្នុងករណីដែលការជូនដំណឹងអំពីវិបត្តិនុយក្លេអ៊ែរត្រូវបានដាក់ចេញ។

ជាមួយគ្នានេះ រដ្ឋផ្តាច់ខ្លួនមួយនេះ ត្រូវបានគេជឿថា កំពុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្មមួយផ្សេងទៀត បន្ទាប់ពីទទួលបានជោគជ័យក្នុងការដាក់ផ្កាយរណបឈ្លបយកការណ៍នៅក្នុងគន្លងគោចរកាលពីខែវិច្ឆិកា៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm