លោក Blinken បដិសេធស្តង់ដារពីររបស់សហរដ្ឋអាមេរិក ជុំវិញការរំលោភសិទ្ធិរបស់អ៊ីស្រាអែល

2024/04/23 06:54:45 pm        317

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃចន្ទ (២២ មេសា) បានច្រានចោលការលើកឡើងដែលថា ទីក្រុង វ៉ាស៊ីនតោន អាចមាន «ស្តង់ដារពីរ» នៅពេលអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក លើការចោទប្រកាន់ពីបទរំលោភបំពានដោយយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ហើយនិយាយថា ការពិនិត្យលើការចោទប្រកាន់បែបនេះកំពុងបន្ត។

លោក ប្លីងខិន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា «អាមេរិក ពុំមានស្តង់ដារពីរទេ ហើយជាទូទៅដូចដែលយើងកំពុងឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សជុំវិញពិភពលោក យើងអនុវត្តស្តង់ដារដូចគ្នាចំពោះអ្នកគ្រប់គ្នា មិនថាប្រទេសនោះជាសត្រូវ គូប្រជែង មិត្ត ឬសម្ព័ន្ធមិត្តនោះទេ»។

ការប្រព្រឹត្តផ្នែកយោធារបស់អ៊ីស្រាអែល បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ខណៈកងកម្លាំងរបស់ខ្លួនបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៤.០០០ នាក់នៅហ្កាហ្សា ដែលភាគច្រើនជាជនស៊ីវិល និងកុមារ។ តំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបំផ្លាញទៅជាវាលរហោស្ថាន ហើយកង្វះខាតស្បៀងអាហារយ៉ាងខ្លាំងបានជំរុញឱ្យមានការភ័យខ្លាចថាមានទុរ្ភិក្ស។

ក្រុមសិទ្ធិមនុស្ស លើកឡើងថាមានឧប្បត្តិហេតុជាច្រើននៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលក្នុងពេលការវាយលុករបស់កងទ័ពអ៊ីស្រាអែល នៅហ្កាហ្សា ក៏ដូចជាបានព្រមានពីកំណើននៃអំពើហិង្សានៅតំបន់កាន់កាប់ វេសបែង (West Bank) ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន និយាយថា ខ្លួនមិនបានរកឃើញថាអ៊ីស្រាអែលបំពានច្បាប់អន្តរជាតិទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        72
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm