បឹងកេត​យកឈ្នះ​នគរបាលជាតិ ២-០ ពង្រឹង​ឱកាស​ការពារ​តំណែង​ជើងឯក​

2021/07/28 05:11:27 pm        103

​បាល់ទាត់៖ ក្រុម​បឹងកេត​បានទទួល​ជ័យជម្នះ​លើក​ទី​៦ ជាប់​គ្នា បន្ទាប់ពី​យកឈ្នះ​ក្រុម​ភ្ញៀវ​នគរបាលជាតិដោយ​លទ្ធផល ២-០ ក្នុង​ក្របខណ្ឌ​លី​គ​កំពូលកម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០។ ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​នាគ​ខៀវ មានឱកាស​ការពារ​តំណែង​ជើងឯក​ខ្ពស់​ឡើងវិញ បន្ទាប់ពី​ការចាប់ផ្ដើម​រដូវ​កាល​បរាជ័យ ៣​ប្រកួត​ផ្ទួនៗ។​

​ជំនួប​បង្គ្រប់​សប្ដាហ៍​ទី​១០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​នេះ ក្រុម​បឹងកេតបាន​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ២​គ្រាប់​មុន​ក្នុង​រយៈពេល ៥​នាទីនៃ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ ម៉ាត់ នូ​រុណ នៅ​នាទី​៣១ និង​កីឡាករ Yamazaki Kenta នៅ​នាទី​៣៥ ហើយ​លទ្ធផល​នេះបាន​រក្សា​រហូតដល់​ចប់​ការប្រកួត បន្ទាប់ពី​ក្រុម​ទាំងពីរបាន​បន្ដ​វាយ​សម្រុក​គ្នា​នៅ​វគ្គ​ទី​២ តែ​ពុំមាន​គ្រាប់​បាល់​កើតឡើង។​

ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុម​ជើងឯក ៤​សម័យ​បឹងកេតរំកិល​ឡើងឈរ​លេខ​៥ និង​មាន ១៨​ពិន្ទុ​ក្នុង​ដៃជាមួយ​ការប្រកួត ៩​លើក​ឈ្នះ ៦ និង​ចាញ់ ៣ ហើយ​កាត់បន្ថយ​គម្លាត​ពិន្ទុ​ពី​ក្រុម Top-4 ត្រឹម ១​ពិន្ទុ និង ២​ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​ក្រុម​នគរបាលជាតិនៅតែ​មិនទាន់​ស្គាល់​ជ័យជម្នះដោយ​រក្សា ១​ពិន្ទុ​ក្នុង​ដៃស្មើ​ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរ បន្ទាប់ពី​ឆ្លងកាត់ ៦​ប្រកួត​ស្មើ ១ និង​ចាញ់ ៥​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        70
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        82
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm