ទីក្រុងគីវ៖ រុស្ស៊ីមានទាហានរហូតដល់ ២៥.000នាក់ ដែលព្យាយាមវាយលុកតំបន់ Chasiv Yar

2024/04/23 07:35:53 pm        244

យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី មានកម្លាំងពី ២០.000 ទៅ ២៥.000នាក់ដែលកំពុងព្យាយាមវាយលុកទីក្រុង Chasiv Yar អ៊ុយក្រែនភាគខាងកើត និងភូមិជុំវិញនោះ ដោយពណ៌នាអំពីស្ថានភាព នៅក្នុងតំបន់នេះថា ពិតជាលំបាក។

អ៊ុយក្រែន មានការគ្រប់គ្រងពេញលេញលើទីក្រុង Chasiv Yar ដែលស្ថិតនៅលើទីតាំងខ្ពស់ជាយុទ្ធសាស្ត្រ នៅក្នុងតំបន់ដូណិតស្ក៍( Donetsk) ដែលកាន់កាប់ដោយផ្នែក ប៉ុន្តែមេបញ្ជាការជាន់ខ្ពស់របស់ទីក្រុងគីវ បាននិយាយថា រុស្ស៊ីចង់ដណ្តើមយកទីក្រុងនេះ ត្រឹមថ្ងៃទី៩ ខែឧសភា នៅពេលដែលខ្លួន ប្រារព្ធទិវាជ័យជម្នះសូវៀត ក្នុងសង្គ្រាមលោកលើកទី២។

លោក ណាហ្សា វ៉ូឡូស៊ីន ( Nazar Voloshyn) អ្នកនាំពាក្យរបស់ទីបញ្ជាការយោធាភាគខាងកើត បានបញ្ជាក់ថា៖«ស្ថានភាពជុំវិញទីក្រុងនេះ មានភាពលំបាក ទោះបីជាស្ថានភាព អាចគ្រប់គ្រងបាន... អ្នកការពាររបស់យើងទាំងពីរ កំពុងទទួលបានការពង្រឹង និងធ្វើឲ្យខ្សែត្រៀមនេះ មានស្ថេរភាព»។

លោកបានថ្លែងនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍សាធារណៈ Suspilne ថា៖«ទាហានរុស្ស៊ីពី ២០.000-២៥.000នាក់ កំពុងព្យាយាមវាយលុកទីក្រុង Chasiv Yar និងជាយក្រុងនៃកន្លែងតាំងទីលំនៅ នៅជិតនោះ»។

ការកាន់កាប់ទីក្រុង Chasiv Yar នឹងនាំប្រទេសរុស្ស៊ីខិតទៅជិតទីក្រុងសំខាន់ៗចំនួនពីរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន គឺទីក្រុង Kramatorsk និង Sloviansk ។

ប្រទេសរុស្ស៊ី បានឈានទៅមុខរួចទៅហើយ ប៉ុន្តែជំនួយយោធារបស់សហរដ្ឋអាមេរិក ដែលបានពន្យារពេលជាយូរមកហើយ ត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសអ៊ុយក្រែន ដើម្បីកាត់បន្ថយការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការអនុម័តចុងក្រោយដែលរំពឹងទុកនៅក្នុងសប្តាហ៍នេះ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        25
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        32
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm