រុស្ស៊ី ព្រមានពីការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយលោកខាងលិចព្រោះតែសង្រ្គាមនៅអ៊ុយក្រែន

2024/04/23 08:11:27 pm        373

រុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ការគាំទ្រដោយពីសហរដ្ឋអាមេរិក អង់គ្លេសនិងបារាំង ដល់អ៊ុយក្រែន បានរុញពិភពលោកទៅរកមាត់ជ្រោះនៃការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងបណ្ដាប្រទេសមហាអំណាច។

យោងតាមអ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក បានឱ្យដឹងថា ការលុកលុយឆ្នាំ ២០២២ របស់លោកប្រធានាធិបតី Vladimir Putin លើអ៊ុយក្រែន បានឈានដល់ការបែកបាក់ដ៏អាក្រក់បំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ មក ។

ត្រឹមតែពីរថ្ងៃបន្ទាប់ពីសមាជិកសភាអាមេរិកបានអនុម័តជំនួយយោធាបន្ថែមរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូបានឈ្លក់វង្វេងនឹងគំនិតនៃការបរាជ័យជាយុទ្ធសាស្ត្រ លើប្រទេសរុស្ស៊ី។

លោក Lavrov បាននិយាយថា ការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន កំពុងធ្វើឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឈានទៅដល់ការប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយរុស្ស៊ី។

ប្រមុខការទូតរុស្ស៊ី រូបនេះ បានប្រាប់សន្និសីទនៅទីក្រុងមូស្គូស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរថា លោកខាងលិចកំពុងរុញស្ថានការណ៍ឲ្យកាន់តែគ្រោះថ្នាក់នៅលើមាត់ជ្រោះនៃការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលពោរពេញដោយផលវិបាកដ៏មហន្តរាយ ។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម រុស្ស៊ីបានព្រមានដដែលៗអំពីការកើនឡើងហានិភ័យនុយក្លេអ៊ែរ ជាការព្រមានដែលសហរដ្ឋអាមេរិកនិយាយថា ខ្លួនត្រូវតែយកចិត្តទុកដាក់ ទោះបីជាមន្ត្រីអាមេរិកនិយាយថាពួកគេពុំបានមើលឃើញការផ្លាស់ប្តូរនៅក្នុងឥរិយាបថនុយក្លេអ៊ែររបស់រុស្ស៊ីក៏ដោយ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        280
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        323
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        302

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm