គ្រាប់មីនទាន់ផ្ទុះ ១គ្រាប់ ត្រូវបានសមត្ថកិច្ចក្រុងខេមរភូមិន្ទយកចេញពីចិញ្ចើមផ្លូវ ក្រោយការប្រទះឃើញពីពលរដ្ឋ

2024/04/23 08:33:25 pm        410

កោះកុង៖ ប្រភេទគ្រាប់សម្រាប់បាញ់ផ្លោង១គ្រាប់ ត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ចិញ្ចើម​មួយ​កន្លែង​ក្នុង​ក្រុងខេមរភូមិន្ទ ដោយគ្រាប់នេះវាបានហួសសុពលភាពប្រើ តែទោះយ៉ាងណា​ដើម្បីសុ​វត្ថិភាព​សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន។

ពលរដ្ឋបានរាយការណ៍មកកាន់ភ្ញាក់ងារទូរទស្សន៍ប៊ីធីវី នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៤ថា ពួក​គាត់​​បានប្រទះឃើញគ្រាប់បែក ១គ្រាប់​ដែល​មាន​ការ​ហ៊ុំព័ទ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩៩៩​ស្ថិត​នៅ​ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ពលរដ្ឋស្នើសុំដល់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចុះពិនិត្យ និងយក​វា​ចេញ​កម្ទេច​ចោល ចៀសវាងបង្កគ្រាះថ្នាក់ជាយថាហេតុដល់ពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ដែល​ពុំបានដឹងថាមានគ្រាប់ផ្ទុះ។

ភ្លាមៗនោះ គេសង្កេតឃើញ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ក៏​ចុះពិនិត្យអង្កេតដោយផ្ទាល់អំពីសណ្ឋាននៃគ្រាប់នេះ ដោយលោកអះអាងថា វាជាប្រភេទ​គ្រាប់​ផ្លោង​(អា៦០)ហួសសុពលភាពប្រើប្រាស់ហើយសម័យសង្រ្គាម និងគ្មានក្បាលកន្ទុយគ្រាប់ទេ មាន​ដង​ខ្លួនបន្តិចប៉ុណ្ណោះ។

លោកស្នងការ សន្និដ្ឋានថា គ្រាប់មីនទាន់ផ្ទុះនេះដែរ គឺមាន​នរណា​ម្នាក់​រក​ឃើញ​វា​ក្នុង​ទឹក​សមុទ្រ​រួច​លើកវាឡើងលើគោក ដូច្នេះវាមិនបង្កឲ្យគ្រោះថ្នាក់អ្វីឡើយ។ ប៉ុន្តែដើម្បី​បញ្រ្ចៀស​ការ​ភ័យ​ខ្លាច​ដល់​សុវត្ថិភាពពលរដ្ឋទូទៅ លោកបានចាត់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ និងកងកម្លំាងក្រុងខេមរភូមិន្ទ យក​ចេញ​ទៅរក្សាទុកនៅអធិការជាបណ្តោះអាសន្នសិន រង់ចាំអង្គការHalotrust មកទទួល​កម្ទេច​ចោល​បន្ត​៕  (អត្ថបទ ឈឹម មករា)

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm