កាកបាទក្រហមកម្ពុជាផ្ដល់អំណោយជាលើកទី៤ គាំទ្រដល់អង្គការផ្ទះបាយកុមារ

2024/04/23 09:30:14 pm        70

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជាបានផ្ដល់អំណោយជាលើកទី៤ ដល់អង្គការផ្ទះបាយកុមារ ដើម្បីគាំទ្រដល់កុមារកំព្រា កុមារមកពីគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ប្រមាណជាង៦០០នាក់ ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ។

អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បានសម្ដែងនូវក្ដីសប្បាយរីករាយ ដែលបានឃើញនូវការយកចិត្តទុកដាក់របស់អង្គការ ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះទាំងនេះ។ លោកជំទាវបញ្ជាក់ថា កាកបាទក្រហមកម្ពុជានៅតែបន្តគាំទ្រ និងជួយដល់ជនងាយរងគ្រោះបន្តទៀត។ លោកជំទាវថ្លែងបញ្ជាក់ថា ដូចយើងដឹងស្រាប់ហើយ កាកបាទក្រហមកម្ពុជា តែងបានទទួលថវិការពីសប្បុរសជន នៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា។ ដូច្នេះនៅក្នុងការដែលយើងបានទទួលថវិការមកនេះ យើងតែងមានសកម្មភាព ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ហើយនៅទីនេះ គឺអាចនិយាយបានថា ងាយរងគ្រោះបំផុត ហើយពួកគាត់ទាំងនេះភាគច្រើន សុទ្ឋតែកុមារតូចៗមកពី គ្រួសារដែលមានជីវភាពខ្វះខាត។

លោក សែម ស៊ីណាត អគ្គលេខាធិការនៃអង្គការផ្ទះបាយកុមារ បានថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជាដែលបានគិតគូរពីសុខទុក្ខព្រមទាំងបាន ឧបត្ថម្ភនូវថវិកា និងគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់មកផ្ទះបាយកុមារ។ លោកបានបញ្ជាក់ពីគោលបំណងរបស់ អង្គការផ្ទះបាយកុមារ គឺជួយដល់កុមារទុរគតទាំងឡាយ ឱ្យទទួលបានការហូបចុកគ្រប់គ្រាន់ ជៀសផុតពីជំងឺនានា ហើយទទួលបានការសិក្សារៀនសូត្រ និងជៀសផុតពីគ្រឿងញៀន។ ជាក់ស្តែងដូចជារូបលោកផ្ទាល់ និងមានយុវជនជាច្រើននាក់ទៀត ដែលធ្លាប់ជ្រកក្រោមដំបូលអង្គការផ្ទះបាយកុមារ បានចូលរៀនដល់ថ្នាក់មហាវិទ្យាល័យ មានការងារធ្វើសមរម្យ ហើយមានអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តមកជួយដល់កុមារតូចៗជំនាន់ក្រោយ នៅក្នុងអង្គការវិញដែរ។

​សូមជម្រាបថា អំណោយដែល កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់អង្គការផ្ទះបាយកុមារនៅពេលនេះរួមមាន គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល អង្ករ៣តោន និងគ្រឿងឧបភោគបរិភោសំខាន់ៗជាច្រើនទៀត។ ដោយឡែកកុមារតូចៗជាង៣០០នាក់ ដែលបានមកចូលរួមផ្ទាល់ ក្នុងម្នាក់ៗទទួលបានអាហារមួយប្រអប់ អង្ករ១០គីឡូ ក្រាម មី៥កញ្ចប់ ទឹកស៊ីអ៊ីវ១ដប ទឹកសុទ្ឋ១ដប កូកាកូឡា១កំប៉ុង និងសៀវភៅប៊ិច៕

អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        59
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        44
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm