ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) បានជួបជាមួយប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ខណៈដែលលោកប្រឈមមុខនឹងការស៊ើបអង្កេតបន្តដោយតុលាការនេះ លើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការបង្ក្រាបរបស់លោកលើការតវ៉ាប្រឆាំងរដ្ឋាភិបាល។
ដំណើរទស្សនកិច្ចលើកទី៤របស់ប្រធានតុលាការ ICC លោក Karim Khan ទៅកាន់ប្រទេសវ៉េណេហ្ស៊ុយអេឡា កើតឡើងជិតពីរខែបន្ទាប់ពីក្រុមជំនុំជំរះសាលាឧទ្ធរណ៍ បានសម្រេចថា ការស៊ើបអង្កេតរបស់តុលាការ អាចដំណើរការលើការជំទាស់របស់រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ។
លោក Khan បាននិយាយថា លោកមានក្តីសង្ឃឹមថា ទោះបីជាការស៊ើបអង្កេតឯករាជ្យរបស់ខ្លួន នៅតែបន្តក៏ដោយ ICCអាចផ្តល់ជំនួយបច្ចេកទេសដល់អាជ្ញាធរវ៉េណេហ្ស៊ុយអេឡា ដើម្បីឲ្យមាន«ភាពយុត្តិធម៌ដ៏មានអត្ថន័យ» នៅក្នុងប្រទេសនេះ។
លោក Khan បាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់ខ្លួនជាមួយអគ្គរដ្ឋអាជ្ញារបស់ប្រទេសវ៉េណេហ្ស៊ុយអេឡាថា ៖«ខ្ញុំគិតថា មានការឯកភាពគ្នាលើការពិតដ៏សំខាន់បំផុត គឺស្ថានភាពនៃការសង្ស័យ ឬការចោទប្រកាន់នឹងមិនកើតឡើង ដោយគ្មានកម្លាំងជំរុញ ឬដំណើរការនៃការស៊ើបអង្កេតគួរឲ្យជឿជាក់នោះទេ»។