ការរំខានប្រព័ន្ធផ្សព្វផ្សាយ និងជនជាតិភាគតិច រួមនឹងការបំពានក្នុងរដ្ឋ Manipur នៅឥណ្ឌា មានក្នុងរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិក

2024/04/23 10:12:56 pm        263

ការវាយតម្លៃសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីការរំលោភបំពាន «យ៉ាងខ្លាំងក្លា» នៅរដ្ឋ Manipur ភាគឦសានរបស់ប្រទេសឥណ្ឌា កាលពីឆ្នាំមុន និងការវាយប្រហារលើជនជាតិភាគតិច អ្នកសារព័ត៌មាន និងសំឡេងប្រឆាំង នៅកន្លែងផ្សេងទៀតរបស់ប្រទេស។

រដ្ឋ Manipur បានកើតមាននូវការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងកុលសម្ព័ន្ធ Kuki-Zo និងប្រជាជនភាគច្រើន Meitei បន្ទាប់ពីដីការបស់តុលាការ កាលពី ១ឆ្នាំមុន បានលើកឡើងពីការពង្រីកបុព្វសិទ្ធិរបស់ជនជាតិភាគតិច Kuki។ ជម្លោះនោះ បានសម្លាប់មនុស្សជាង ២០០នាក់។

របាយការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា មនុស្សជាង ៦០.០០០នាក់ ត្រូវផ្លាស់ទីលំនៅ ចន្លោះខែឧសភា ដល់ខែវិច្ឆិកា នៅរដ្ឋ Manipur។ ពាក់ព័ន្ធនឹងរបាយការណ៍នេះ មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនៅឡើយទេពីស្ថានទូតឥណ្ឌាប្រចាំនៅក្រុងវ៉ាស៊ីនតោន។

នៅកន្លែងផ្សេងទៀតរបស់ឥណ្ឌា ក្រសួងការបរទេសបានរាយការណ៍ពី «ករណីជាច្រើន» ដែលរដ្ឋាភិបាល និងសម្ព័ន្ធមិត្តរបស់ខ្លួន «បានចោទប្រកាន់ថា បានគាបសង្កត់ ឬរំខានដល់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាល»។ ជាឧទាហរណ៍ នាយកដ្ឋានពន្ធលើប្រាក់ចំណូលបានត្រួតពិនិត្យការិយាល័យរបស់សារព័ត៌មាន BBC កាលពីដើមឆ្នាំ២០២៣ បន្ទាប់ពីសារព័ត៌មាននេះបានចេញផ្សាយឯកសាររិះគន់នាយករដ្ឋមន្ត្រីជាតិនិយមហិណ្ឌូ លោក Narendra Modi។ តែរដ្ឋាភិបាលឥណ្ឌា បានប្រាប់ថា នៅពេលនោះការត្រួតពិនិត្យនេះមិនមែនជាការសងសឹកនោះទេ។

ការវាយតម្លៃរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមអ្នកកាន់សាសនាតូចៗ នៅក្នុងប្រទេសឥណ្ឌា បានរាយការណ៍ពីការរើសអើង ក្នុងនោះរួមទាំងការអំពាវនាវឲ្យប្រើអំពើហិង្សា និងផ្សព្វផ្សាយព័ត៌មានមិនពិតផងដែរ។លោក Modi ដែលមានសិទ្ធិខ្ពស់ក្នុងការឈ្នះអាណត្តិទី៣ ពោលគឺស្មើនឹងកំណត់ត្រានៅក្នុងការបោះឆ្នោតមួយដែលដំណើរការរហូតដល់ថ្ងៃទី១ ខែមិថុនា បានបដិសេធពីការបំពានលើជនជាតិភាគតិច ហើយនិយាយថា គោលនយោបាយរបស់លោកមានគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនឥណ្ឌាទាំងអស់គ្រប់ជាន់ថ្នាក់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm