ការវាយប្រហារដោយយានដ្រូន របស់រុស្ស៊ីបង្កឲ្យមនុស្ស៩នាក់រងរបួស នៅក្នុងទីក្រុង Odesa របស់អ៊ុយ ក្រែន

2024/04/23 05:09:13 pm        25

មន្ត្រីយោធាអ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដោយយានដ្រូនលើអ៊ុយក្រែន ដែលបានបង្កឲ្យមនុស្ស ៩នាក់រងរបួស នៅក្នុងកំពង់ផែសមុទ្រខ្មៅនៃទីក្រុង Odesa ដែលក្នុងនោះ ៤នាក់ជាកុមារ ហើយក៏បានកំណត់គោលដៅលើទីក្រុងគីវផងដែរ។

អភិបាលនៃតំបន់ Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ក្មេងៗដែលរងរបួសរួមមានទារកពីរនាក់ និងមនុស្សពេញវ័យបីនាក់ដែលរងរបួស ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកបានបន្តថា អគារលំនៅឋានជាច្រើនក្នុងទីក្រុងនេះ បានរងការខូចខាត និងត្រូវភ្លើងឆាបឆេះ។ រដ្ឋបាលក្រុងនេះ បានបន្ថែមថា យ៉ាងហោចណាស់ផ្ទះល្វែងចំនួន១៤ ត្រូវបានខូចខាត។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានវាយប្រហារដោយយានដ្រូនសរុបចំនួន ១៦គ្រឿង សំដៅលើអ៊ុយក្រែន និងមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លី Iskander ចំនួនពីរគ្រាប់។

កងទ័ពអាកាស បាននិយាយនៅលើបណ្តាញសង្គម Telegram ថា ប្រព័ន្ធការពារអាកាស បានបំផ្លាញយានដ្រូនចំនួន ១៥គ្រឿង នៅលើតំបន់Odesa និង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន តំបន់Cherkasyភាគ កណ្តាល និង តំបន់រដ្ឋធានីគីវ។ កងទ័ពនេះ មិនបាននិយាយថា មានអ្វីកើតឡើងចំពោះមីស៊ីលទាំងនោះទេ។

អត្ថបទដែលទាក់ទង

លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm        1
ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm        1
រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជំនាញក្រសួងកសិកម្ម ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពជាង ១តោន ត្រូវបានក្រោយរឹបអូសពីឈ្មួញទុច្ចរិត

2024/05/03 10:13:52 pm
​មាតាបិតា និងគ្រូបង្រៀននៅសាលាបឋមសិក្សាជម្ពូវ័ន ស្នើសុំរាជរដ្ឋាភិបាល ផ្តល់រថយន្តបាញ់ទឹកបន្តទៀតបើនៅឡើងតែកម្តៅ
2024/05/03 09:13:36 pm
​លោក Austin៖ ពុំមានការបង្ហាញថាក្រុមហាម៉ាស មានផែនការវាយប្រហារលើទាហានអាមេរិកទេ
2024/05/03 07:30:49 pm
​ប្រជាជនហៃទី ជួបបញ្ហាប្រឈមប្រចាំថ្ងៃ ខណៈអសន្តិសុខនៅតែបន្ត
2024/05/03 07:29:45 pm
​រដ្ឋមន្ត្រីការពារជាតិអាមេរិក រិះគន់ការបង្កការខូចខាតលើនាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង
2024/05/03 07:28:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/05/03 07:49:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/05/01 03:45:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/05/01 02:31:42 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/05/03 06:24:29 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/30 09:28:41 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am