បុគ្គលិកជំនួយ ព្រួយបារម្ភអំពីការលុកលុយទីក្រុងរ៉ាហ្វាដែលជិតកើតឡើង

2024/04/24 12:13:13 am        246

ការវាយលុករបស់អ៊ីស្រាអែលដែលរំពឹងទុកលើក្រុងរ៉ាហ្វា (Rafah) បានធ្វើឲ្យក្រុមជំនួយស្វះស្វែងរកមធ្យោបាយ ដើម្បីជួយជនស៊ីវិល ១,៥ លាននាក់ដែលកំពុងជ្រកកោន នៅក្នុងទីក្រុងហ្កាហ្សាភាគខាងត្បូង ប៉ុន្តែការកំណត់ពេលវេលាមិនច្បាស់លាស់ បង្កជាសុបិន្តអាក្រក់។

លោក Bushra Khalidi ប្រធានផ្នែកតស៊ូមតិនៅអង្គការ Oxfam បាននិយាយថា៖«យើងតែងតែត្រូវបានរៀបចំជាមួយនឹងផែនការ ដើម្បីបង្កើន ឬបន្ថយ ប៉ុន្តែតាមពិតទៅ យើងមិនដឹងថា ត្រូវរំពឹងអ្វីនោះទេ»។

អង្គការ Oxfam បានចូលរួមជាមួយក្រុមជំនួយចំនួន ១២ផ្សេងទៀត នៅក្នុងការអំពាវនាវរួមគ្នាមួយសម្រាប់បទឈប់បាញ់ នៅថ្ងៃទី៣ ខែមេសា ដោយសង្កត់ធ្ងន់ថា ជនស៊ីវិលជាងមួយលាននាក់រួមទាំងកុមារយ៉ាងហោចណាស់ ៦១០.000 នាក់ «កំពុងស្ថិតក្នុងគោលដៅនៃការវាយប្រហារ» នៅក្នុងទីក្រុងរ៉ាហ្វា។

លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយម្តងហើយម្តងទៀតថា អ៊ីស្រាអែល នឹងបន្តការវាយលុកដែលត្រូវបានគំរាមកំហែងលើទីក្រុងរ៉ាហ្វា ដែលជាមជ្ឈមណ្ឌលដែលមានប្រជាជនដ៏ច្រើនចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សាដែលកងទ័ពជើងគោកអ៊ីស្រាអែល មិនទាន់បានចូល។

នាយករដ្ឋមន្ត្រីដែលចូលចិត្តសង្គ្រាមរូបនេះ បានអះអាងថា ការបំផ្លិចបំផ្លាញកងវរសេនាតូចរបស់ហាម៉ាស ដែលនៅសេសសល់ នៅក្នុងទីក្រុងរ៉ាហ្វា គឺមានសារៈសំខាន់ចំពោះសង្គ្រាមរបស់រដ្ឋាភិបាលលោក ក្នុងគោលបំណងបំផ្លាញក្រុមឥស្លាម នៅតំបន់ហ្កាហ្សា។

ប៉ុន្តែសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយម្តងហើយម្តងទៀតថា ខ្លួនប្រឆាំងនឹងប្រតិបត្តិការណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដោយគ្មានវិធានការគួរឲ្យទុកចិត្ត ដើម្បីការពារជន ស៊ីវិល។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm